ព័ត៌មានជាតិ

ជើងឯក UFC ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​នៅ​ថ្ងៃ​សន្និសីទកាសែត ផ្អើល​អស់​បណ្តាញ​សង្គម (Video Inside)

​នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ UFC 178 ដែល​បើក​សន្និសីទ​កាសែត​បង្ហាញ​កីឡាករ ធ្វើឡើង​នៅ Las Vegas បាន​ធ្វើឲ្យ​ប្រិយមិត្ត​ភ្ញាក់ផ្អើល ខណៈ​ដែល​ម្ចាស់​ជើងឯក ពានរង្វាន់ UFC កីឡាករ Jon Jones និង កីឡាករ Daniel Cormier បាន​ជួបគ្នា​លើ​ឆាក ហើយ កីឡាករ Daniel Cormier បាន​រុញ​មុខ កីឡាករ Jon Jones ក៏​ធ្វើឲ្យ​ម្ចាស់​ពានរង្វាន់​រូបនេះ​ពុះកញ្ជ្រោល​កំហឹង លោត​វាយ តប​វិញ ផ្អើល អស់​សន្និសីទ កាសែត និង​ផ្អើល​អស់​បណ្តាញ​សង្គម ទាំង​មិន​ទាន់​ដល់​ថ្ងៃ ប្រកួត​ផង​នោះ ។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​គូ​នេះ នឹង​ត្រូវ​ជួប​គ្នា នៅ​ថ្ងៃ​ទី ២៧ ខែ កញ្ញា ខាងមុខនេះ ៕
​ទស្សនា​ឃ្លិប​វាយតប់​គ្នា​ដូចខាងក្រោម​នេះ ៖​

Daniel Cormier

មតិយោបល់