ព័ត៌មានជាតិ

Jose Mourinho ៖ កីឡាករ David Luiz មិនល្អ​គ្រប់គ្រាន់​សម្រាប់ តោ​ខៀវ​ឡើយ​

អង់គ្លេស ៖ គ្រូបង្វឹក តោ​ខៀវ លោក Jose Mourinho បាន​និយាយថា ក្លិប​នឹង​មិននឹកខ្សែការពារ David Luiz ដែល​ផ្លាស់​ទៅកាន់​ទ្រនំ​ធំ Paris Saint-Germain ។​
​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ីល បាន​បំពេញ​សំណុំបែបបទ ផ្លាស់​ទៅកាន់​ក្លិប PSG មុន​ចាប់ផ្តើម ការប្រកួត World Cup ក្នុងតម្លៃ ៥០ លាន​ផោន ប្រហែល ៨៤ លាន​ដុល្លារ ។​
​ជាមួយនឹង​គ្នា​នេះដែរ អ្នក​ចាត់ការ​ទូទៅ សញ្ជាតិ​ព័រ​ទុ​ហ្គាល បាន​បង្ហើប​ថា Luiz មិនល្អ​គ្រប់គ្រាន់ សម្រាប់​ក្រុម តោ​ខៀវ ឡើយ ហើយ​ការលេង​ឲ្យ​ក្រុម​ផ្សេងទៀត មិន​អាច​ល្អ​នោះឡើយ ។ លោក​បាន​បន្តទៀតថា ទីលាន​លេង​លើក​នេះ គ្មាន​គាត់ វា​ល្អ​ប្រសើរ ។​
​សម្រាប់ Luiz កាល​ពី​រដូវ​កាល​មុន មិនមែន​ជា​ជម្រើស​ដំបូង​ឡើយ ដោយ​ក្នុង​នោះ​យើង​មាន John Terry និង Gary Cahill ដែល​ជា​ខ្សែការពារ​ល្អ ដែល​អាច​លេង​បាន​ក្នុង​រដូវ​កាល​ទាំងមូល​។​
mourinho.gif-462366

មតិយោបល់