ឆ្នាំនេះ ម្រេចជិត១៤០.០០០តោន នឹងត្រូវរួសរាន់នាំចេញទៅក្រៅប្រទេស ក្នុងតម្លៃ១ ពាន់លានដុល្លារ ដែលវាអាចឱ្យប្រទេសវៀតណាមរក្សាបាន លំដាប់ថ្នាក់លេខមួយ របស់ខ្លួន ដដែល នៅលើទីផ្សារម្រេចរបស់ពិភពលោក ។
សមាគមម្រេចរបស់វៀតណាម ( VPA ) បានប្រកាសឱ្យដឹងថា ក្នុងខែកក្កដា ការនាំចេញ ម្រេចរបស់វៀតណាមមានបរិមាណ ៩.០០០តោន ក្នុង តម្លៃ៧៤លានដុល្លារ និងចាប់តាំងពីខែមករា មក ការនាំចេញម្រេចរបស់វៀតណាម មានបរិមាណ ១១៩.០០០តោន ក្នុងតម្លៃ៨៦២ លាន ដុល្លារ ពោលគឺមានកំណើនយ៉ាងខ្លាំងក្នុងមួយឆ្នាំ គឺ២៩%គិតជាបរិមាណ និង៤២%ជាតម្លៃ ។
តាមVPA បានឱ្យដឹងថា ក្នុងរយៈពេល៧ខែចុងក្រោយនេះ តម្លៃនាំចេញជាមធ្យម គឺ ៧.១៥៦ដុល្លារក្នុងមួយតោន ពោលគឺកើនឡើង៩%ក្នុងសន្ទស្សន៍ ប្រចាំឆ្នាំ ។
ភាគច្រើននៃទីផ្សារ គឺមានការកើនឡើងយ៉ាងខ្លាំង ដែលក្នុងនោះមានប្រទេសសិង្ហបូរី ( ១០០% គិតជាបរិមាណ និង១៥០% គិតជាតម្លៃ ) ឥណ្ឌា
( ១០០% គិតជាបរិមាណ និង១០០% គិតជាតម្លៃ ) ប្រទេសអេមីរ៉ាត់រួម ( ៥៦% គិតជាបរិមាណ និង៨០%គិតជាតម្លៃ ) ស.រ.អា
( ២៩%គិតជា បរិមាណ និង៣៨%គិតជាតម្លៃ ) … ។
ស.រ.អា អាស៊ី និង អឺរ៉ុប សុទ្ធសឹងជាអតិថិជនគោលដៅ សម្រាប់ផលិតផលម្រេចរបស់វៀតណាម ៕
មតិយោបល់