Xiaomi ជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន ដែលទើបតែនឹងកើនឡើងនូវប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីឆ្នាំ ២០១៣ និងមកដល់ពេលនេះ មានលទ្ធភាពអាចវាយដណ្ដើមទីផ្សារ Samsung បានទៀតផង។
យោងតាមការស្រាវជ្រាវបានរកឃើញថា Xiaomi បានក្លាយជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេ នៅក្នុងប្រទេសចិន សម្រាប់ត្រីមាសទី២ ដោយបានដណ្ដើមតំណែង Samsung ។
យោងតាមការស្រាវជ្រាវរបស់ Canalys បានឲ្យដឹងថា Xiaomi លក់ស្មាតហ្វូនបាន ១៥លានគ្រឿងនៅក្នុងប្រទេសចិន នាត្រីមាសទី២ ចំណែក Samsung លក់បានត្រឹមតែ ១៣,២លានគ្រឿងប៉ុណ្ណោះ ដោយបានធ្លាក់ពី ១៥,៥លានគ្រឿង។
តាមការព្យាករ Xiaomi នឹងអាចក្លាយជាក្រុមហ៊ុនស្មាតហ្វូនធំលំដាប់ទី៥របស់ពិភពលោក ដោយអាចយកឈ្នះ LG ៕
មតិយោបល់