ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកគាំទ្រ ហង្ស​មាស និង The Voice Cambodia ផ្ទុះ​កំហឹង ឡើង​កញ្ជ្រោល​

ភ្នំពេញ ៖​អ្នកគាំទ្រ ផលិតកម្ម ហង្ស​មាស ជាពិសេស កម្មវិធី ដំបូង​បំផុត នៅ​កម្ពុជា The Voice Cambodia បាន​ជះ​កំហឹង តប ក្រោយ​ពាក្យរិះគន់​ទៅលើ តារា​ចម្រៀង​ទាំង ៤ ដួងថា “​តារា​ទាំង ៤ នេះ​សមតែ​ជា ធ្វើ​បេក្ខជន​ប្រលង ព្រោះ​គ្មាន​សមត្ថភាព គ្រប់គ្រាន់ មិន​ដែល​ឆ្លងកាត់​ការប្រលង ចូល​ធ្វើ​តារា​តាម​ខ្សែ តាម​ខ្នង ”
The voice cambodia
​តប​ឆ្លើយ​នឹង​ពាក្យរិះគន់​ទាំង​ទ្រូង​ក្តៅ​ផ្សារ អ្នកគាំទ្រ​ម្នាក់ ដែល​ប្រើប្រាស់​គណនី Tequila Shutter បាន​ចែករំលែក​ពាក្យពេចន៍ ថា “​ជូន​ចំពោះ ពួក​អត់​ការងារ​ធ្វើ ដើរ​តែ រិះគន់​ជាន់ពន្លិច !

​រឿង​ទី ១ ដែល​ខ្ញុំ​ចង់​និយាយ​គឺ​៖ កម្មវិធី The Voice Cambodia ដែល​អ្នក​នាំ​គ្នា​មក និយាយ​ពេញ ពេញ​ម៉ាត់​ថា​ជា​កម្មវិធី​ចម្លង​គេ​ទាំង​ដល់​។ ខ្ញុំ​មិន​យល់ថា ហេតុ​អី​! បាន​ពូក​នឹង​អត់ ដែល​យក​ខួរក្បាល​ទៅ​គិត​សោះ​ចឹង​! ហើយ​អត់​ដែល​យក​ភ្នែក​ទៅ​មើល​ទេ​អី បាន​ជា​មក និយាយ ធ្វើ​ដូច​មនុស្ស​គ្មាន​ខួរ​។ កម្មវិធី​គេ ប្រកាសឡើង​ក្តែងៗ ថា​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុង​ការផលិត ដំបូង​គេ សម្រាប់​កម្ពុជា​។ បើ​មិន​ជឿ​ទេ សូម​បើក​មើល គេហទំព័រ​ដែល​ជា​ម្ចាស់​ដើម ក៏បាន និយាយថា បាន​លក់​សិទ្ធ​ផ្តាច់មុខ ឲ្យ​ខ្មែរ​ដែរ https://www.talpa.tv/formats/talent/the-voice ។​

​រឿង​ទី ២ ដែល​ខ្ញុំ​ចង់​និយាយ​គឺ​៖ “​គ្រូ​បង្វិ​ក​” (Coaches) បុគ្គល​មួយចំនួន​មិនចេះ​បកប្រែ ភាសា​អង់គ្លេស​បាន​នាំគ្នា​ប្រែពាក្យ​នេះ​ទៅជា “​គណៈកម្មការ​”​។ សូម​ទៅ​បើក មើល​វចនានុក្រម ម្តងទៀត ហើយ​យក​ខួរក្បាល​ទៅ​គិត​តិច​ទៅ​ថា គ្រូ​បង្វិ​កទាំង ៤ រូបនោះ ពួកគេ​មិន​មាន​សិទ្ធ ដាក់​ពន្ទុ​អ្វី​ទាំងអស់ ពូកគេ​គ្រាន់តែ​ប្រើ​ការជឿជាក់ និង​បទពិសោធន៍​ជាង ១០​ឆ្នាំ​របស់​ពួកគេ មក​ជ្រើសរើស​បេក្ខជន ដែល​គេ​គិតថា មាន​សម្ថ​ភាព​ច្រៀង និង​អាច​រីកចម្រើន ទៅ​ថ្ងៃក្រោយ​។​

​រឿង​ទី ៣ ដែល​ខ្ញុំ​ចង់​និយាយ​គឺ​៖ មាន​មតិ​មួយចំនួន​មិនសូវ​ពេញចិត្ត រឿង​បេក្ខជន​ពិការ ភ្នែក​ម្នាក់ មិន​ត្រូវបាន​ជ្រើសរើស​ឲ្យ​ជាប់​។ អាចនិយាយបាន​ថា​នេះ​ជា​ការលើកទឹកចិត្ត ហើយ ក៏​ជា​សំណាង​ល្អ​មួយ ដែល​បេក្ខជន​រូបនេះ​ទទួលបាន​។ ការផ្សព្វផ្សាយ របស់​កម្ម វិធី​នេះ ដំបូង លក្ខខណ្ឌ​ជ្រើសរើស​បាន​ប្រកាស​យ៉ាងច្បាស់​ថា គេ​ចង់​បាន​បេក្ខជន ដែល​មាន​សម្លេង​ល្អ ពិរោះ ចូលចិត្ត​ច្រៀង​បទ​សម័យថ្មីៗ ល្បី​នាំ​មុច​គេ ប៉ុន្តែ​បេក្ខជន​រូបនេះ បាន​យក​បទ​ចំរៀង បែប​បុរាណ មក​បកស្រាយ ទោះបី​គាត់​ច្រៀង​បានល្អ​យ៉ាងណាក៏ដោយ ក៏​មិន​បាន ត្រឹមត្រូវ ស្រប​តាម​លក្ខខណ្ឌ​ដែល​បាន​ប្រកាស​ពី​មុន​ដែរ​” ។​

​ក៏​ប៉ុន្តែ​ការ រិះគន់​ទៅ​លើ អ្នក​ដែល​រីះគន់​លើ​តារាចម្រៀ​ងទាំង បួន នៅក្នុង​កម្មវិធី The Voice Cambodia ក៏​មាន​អ្នក​បន្ទរ​មិន​ពេញចិត្ត​ដដែល ដោយ​ថា ឲ្យ​ម្ចាស់​គណនី​ខាងលើ ថា ជា​អ្នកគាំទ្រ​ផ្តាប់មុខ គ្មាន​គិត​ពិចារណា ។​
1559499_876223339072986_516414740567479934_o
​អ្នកលេង​ហ្វេ​សប៊ុក រិះគន់​បែបនេះ ចុះ អ្នក​មិន​មែន​ជា​អ្នកលេង​ហ្វេ​សប៊ុក រិះគន់​យ៉ាង​ម៉េច​ដែរ ?

​បុគ្គលិក​ម្នាក់ ក្នុង ហាង លក់ និង​ជួស ជុល​ទូរស័ព្ទ Apple Media សូម​មិន​បញ្ចេញ​ឈ្មោះ បាន អះអាងថា “​លោក​ពិតជា​គាំទ្រ​ណាស់ កម្មវិធី The Voice Cambodia ព្រោះថា​អាច​ឲ្យ​កូន​ខ្មែរ ដែល​មាន​សម្រស់​មិន​ស្អាត តែ​មាន​ទឹកដម​សំនៀង​ពិរោះ អាច​បញ្ចេញ​សមត្ថភាព​បាន ក៏ប៉ុន្តែ អ្វី​ដែល​ធ្វើឲ្យ​លោក​មិន​ពេញចិត្ត គឺ​ត្រង់​ថា Coaches ប្រើប្រាស់ កាយវិការ ដូច​ហួសហេតុ​បន្ថិ​ច (​នេះ​ជា​គំនិត​ផ្ទាល់ខ្លួន​លោក​ទេ​) ” ។​
​ទោះជា​យ៉ាងនេះក្តី ចង់ដឹងថា សកម្មភាព Coaches យ៉ាងម៉េច សូម មើល​ឃ្លិប​ដូចខាងក្រោម​នេះ​ដើម្បី​វិភាគ ៖

មតិយោបល់