ព័ត៌មានជាតិ

Louis van Gaal កំពុង​សំឡឹងមើល​កីឡាករ​ឲ្យ​កាន់​តំណែង​ប្រធាន​ក្រុម

​អង់គ្លេស​៖​អ្នក​ចាត់ការ​ទូទៅ​ក្លិប បិសាច​ក្រហម Manchester United លោក Louis van Gaal បាន​បង្ហើប​ថា “​គាត់​អាច​នឹង​ពេញចិត្ត និង​ផ្តល់ តំណែង​ប្រធាន​ក្រុម​ដល់​កីឡាករ Wayne Rooney “ ។​

​កីឡាករ Wayne Rooney គឺជា​អ្នក​ទី ៣ របស់​ក្លិប ដោយ​ជាប់​ក្នុង​បញ្ជី រក​គ្រាប់​បាល់​បាន​រហូត​ដល់​ទៅ ២១៦​គ្រាប់ ដែល​សាក​សម នឹង​ធ្វើ​ប្រធាន​ក្រុម ។​
​ដោយឡែក​សម្រាប់​ខ្សែប្រយុទ្ធ Robin van Persie ត្រូវបាន​គេ​គិតថា ទំនង​នឹង​ក្លាយជា​ប្រធាន​ក្រុម ស្នង​តំណែង កីឡាករ Vidic ខណៈ​ដែល​គ្រូបង្វឹក​សញ្ជាតិ​ហុ​ល្លង់ មក​កាន់កាប់ ។​

​ទោះជា​យ៉ាងនេះក្តី លោក Louis van Gaal កំពុង​ពិរ​ចារណា ជាមួយ​នឹង​ជម្រើស​របស់ខ្លួន ដោយ​គាត់​កំពុង​មើល​ឃើញ Darren Fletcher, Tom Cleverley និង Rooney ដែល​បាន​បង្ហាញខ្លួន​លេង​ក្នុង​ដំណើរ​ទស្សនៈកិច្ច ទៅ​កាន់​សហរដ្ឋអាមេរិក ។​

​ថ្លែង​បន្ទាប់ពី​ឈ្នះ ៣ – ១ លើ​ក្លិប ហង្ស​ក្រហម កាលពី​ថ្ងៃ​ចន្ទ ថា “​លោក​តែងតែ​ស្វែងរក​ឱកាស ដើម្បី​ជ្រើសរើស​ប្រធាន​ក្រុម ។ លោក​បាន​បន្តថា កីឡាករ Rooney លេង​បាន ៩០ នាទី ជា​លើកដំបូង ហើយ Fletcher ក៏​លេង​បាន​ដូចគ្នា ជា​ជ​ម្រ​សើប្រធាន​ក្រុម​ផងដែរ ” ៕​
FBL-EUR-C1-MAN UTD-SHAKHTAR DONETSK

មតិយោបល់