ព័ត៌មានជាតិ

កីឡាករ ឈិន ឈឿន មិត្តស្រី បារម្ភ​

​ភ្នំពេញ ៖ កីឡាករ ឈិន ឈឿន ដែល​ជា​អ្នកលេង​ដ៏​ខ្លាំង​របស់ ក្រុម​បាល់ទាត់ ក្រសួង​ការពារជាតិ បាន​ហោះហើរ ទៅកាន់​ទឹកដី ព្រុយ​ណេ ដណ្តើម​ពានរង្វាន់ ស្តេច​ប្រុយ​ណេ បន្ទាប់​ពី​វិលត្រឡប់​ពី​ប្រទេស​ឡាវ ។​

​ក្នុងចំណោម កីឡាករ U21 កម្ពុជា​ដែល​ហោះ ហើរ ទៅកាន់​ប្រុយ​ណេ យើង​សង្កេតឃើញថា​មានតែ មិត្តស្រី​របស់ ឈិន ឈឿន នោះ​ទេ​បាន​បង្ហាញ​អារម្មណ៍ ស្រលាញ់​របស់​ខ្លួន ដោយ​ព្រួយបារម្ភ អាណិត អាសូរ ទៅលើ ឈិន ឈឿន ទាំង​ការហូបចុក និង​កន្លែង​គេង ខណៈ​ដែល​កីឡាករ​រូប​នេះ​កំពុង​កើត​ជំងឺ​ក្រពះ នោះ ។​

​ម្ចាស់​គណនី Oun Len Chhoeun ដែល​អ្នកគាំទ្រ​ស្គាល់​យ៉ាងច្បាស់​ថា ជា គូស្នេហ៍ ៨ ឆ្នាំ របស់ ឈិន ឈឿន បាន​បង្ហោះ​ពាក្យពេចន៍ នៅលើ Wall Post របស់​នាង​ថា ” Good night huni តើ​ពេល​នេះ​បង​ត្រូវ​ឡើង​ទៅ​ប្រុយ​ណេ​នៅ​ទេ បើ Transit ដល់​ទៅ 11:30 យប់ បើ​ឡើងទៅ​ប្រុយ​ណេ​ខ្ញុំ​អាណិត huni មិនដឹងថា​ពេល​នេះ​បង​ញ៉ាំ​បាយ​ហើយ​នូវ មិនដឹង​ថា​គេង​យ៉ាង​មេច​ទេ​” ។​

​ជាមួយនឹង​ក្តីបារម្ភ បង្កប់​នូវ​អត្ថន័យ ដ៏​ផ្អែមល្អែម​នេះ បាន​ធ្វើឲ្យ មិត្តភក្តិ​របស់​នាង សរសើរ​មិន​ដាច់​ពី​មាត់ ដោយ​ច្រណែន​ទៅលើ ឈិន ឈឿន ដែល​មាន​មិត្តស្រី ចេះ​បារម្ភ ពី​សុខទុក្ខ របស់គាត់ ។​

​បញ្ជាក់​ផង​ដែរ​ថា ឈិន ឈឿន ក្រៅ​ពី​អាជីព កីឡាករ​បាល់ទាត់ ក៏​ជា​អាជីវករ ដោយ​បើកហាង​ការ​ហ្វេ ឈ្មោះ Football Coffee នៅ​ម្តុំ ផ្លូវបំបែក​ប្រាំ ក្នុង​សង្កាត់​ទួល​ទំពូង II ខណ្ឌ ចំការមន ពោល​គឺ​នៅ​ខាងក្រោយ​ទូត​ចិន លើផ្លូវ ៤៣០ ៕

ឈិន ឈឿន

មតិយោបល់