អេស្ប៉ាញ៖ខ្សែបម្រើ របស់អេស្ប៉ាញ កីឡាករ Xavi បានប្រកាសចូលនិវត្តន៍ ពីបាល់ទាត់អន្តរជាតិ ។ នេះបើយោងតាមសារព័ត៌មាន វិគីចុះផ្សាយ នៅថ្ងៃទី ៦ ខែ កក្កដានេះ។
កីឡាករវ័យ ៣៤ ឆ្នាំ បានថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃអង្គារ ថា លោកបានសម្រេចចិត្ត ព្យួរទ្រនាប់ជើង អេស្ប៉ាញ បន្ទាប់ពីឈ្នះ ពាន ១៣៣ និង ជួយឲ្យ La Roja ឈ្នះពាន 2010 World Cup ។
កីឡាកររូបនេះបាននិយាយថា “ខ្ញុំបានសម្រេចចាកចេញពី ក្រុមជម្រើសជាតិ ពេលវេលារបស់ខ្ញុំនៅទីនេះ គឺបានបញ្ចប់ ” ។ លោកបានបន្តទៀតថា “ចាប់ពីពេលនេះតទៅ ខ្ញុំក្លាយជាអ្នកគាំទ្របាល់ទាត់ជម្រើសជាតិអេស្ប៉ាញ វិញ ” ។ ខ្ញុំពិតជាមានអំណរគុណខ្លាំងណាស់ជាមួយនឹងអ្នករាល់គ្នា នៅក្នុងសហព័ទ្ធ វាជាពេលវេលាដ៏អស្ចារ្យសម្រាប់ខ្ញុំ ។
បញ្ជាក់ផងដែរថា កីឡាករ Xavi បានចូលលេងឲ្យក្រុមជម្រើសជាតិ អេស្ប៉ាញ នៅឆ្នាំ ២០០០ ដោយជួយឲ្យអេស្ប៉ាញ ឈ្នះមេដាយ ប្រាក់ Olympic នៅអូស្ត្រាលី ឈ្នះ European Championship នៅអូទ្រីស និង Switzerland ៕
មតិយោបល់