ភ្នំពេញ ៖ យោងតាមទំព័រ ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា លោក ធាន វុទ្ធី បានចូលខ្លួនតាមការអញ្ជើញរបស់អភិបាលខេត្តកណ្តាល
នៅម៉ោង 08 : 00 នាទីព្រឹក ថ្ងៃទី06 ខែសីហា ឆ្នាំ 2014 ពេលនេះកំពុងស្ថិត ក្នុងការសាកសួរពី មន្ត្រីក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច។តែទោះជាយ៉ាងណា ខាងក្រសួង ធម្មការ មិនទាន់ប្រកាសលទ្ធផល នោះទេ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃម្សិលមិញនេះដែរ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល ក៏បានផ្ញើរលិខិតអញ្ជើញ បុគ្គល ធាន វុទ្ធី ចូលមកធ្វើការពិភាក្សាការងារការគ្រប់គ្រង វត្តទួលរាជា ស្ថិតនៅភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ៕
មតិយោបល់