ក្រុងប៉ោយប៉ែត៖ មកដល់ពេលនេះកាលំហូរចេញរបស់ពលករចំណាក់ស្រុកនៅតែមានដូចភ្លៀងរលឹម គេមិនទាន់ឃើញមានវិធានកាទប់ស្កាត់ក្តៅគគុកណាមួយពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចនៅតាមបណ្តោយព្រំដែនកម្ពុជាថៃនោះទេ ប៉ុន្តែក៏មានសេចក្តីរាយកាណ៏មួយពីសំណាក់លោកចៅហ្វាយខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា គឺមានពលករខ្មែរយើងចេញទៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិនិងច្រករបៀងនានានៅទូទាំងប្រទេសគឺកើនឡើងជាង១៥ម៉ឺនអ្នកហើយ ដោយឡែកតាមច្រករបៀងនិងច្រកអន្តរជាតិក្នុងខេត្តបន្ទាយមានជ័យគឺមានចំនូន៣ម៉ឺនអ្នកប៉ុណ្ណោះ។
សូមបញ្ជាក់ដែលថា ចាប់ពីថ្ងៃទាហ៊ានថៃធ្វើរដ្ឋប្រហា ទំលាក់នាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ហើយឈានទៅដល់កាចាប់បង្ខំពលករខ្មែរជាង២២ម៉ឺនអ្នកអោយមកប្រទេសកម្ពុជាវិញ ដោយឡែកគេក៏បានសម្គល់ឃើញកាលំហូរចេញរបស់ប្រជាពលរដ្ឋខ្មែរទៅប្រទេសថៃវិញនោះ គឺមានចំនួនដូចខាងលើនោះ ក៏ប៉ុន្តែគេមិនឃើញមានកាទប់ស្កាត់នៅតាមច្រករបៀងនីមួយៗដែលពលករសំរុកចេញនោះទេ ភាគច្រើនពេលដែលពលរដ្ឋយើងទៅដល់ដីថៃហើយ គឺគេសង្គេតឃើញក្រុមទាហ៊ានថៃចាប់បញ្ជូនមកអោយប៉ូលិសខ្មែរវិញទាំងអស់។
លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងរឿងពលករខ្មែរចេញទៅវិញយ៉ាងគំហុកនោះ ខណះដែលលោកអញ្ជើញចូលរួមក្នុងពីធីបូកសរុបលទ្ធផលនៃកាអនុវត្ត ត្រួតពិនិត្យនិងគាំទ្រកាអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ក្នុងសាលាខេត្តបន្ទាយមានជ័យ ថា រឿងពលករខ្មែរដែលថៃចាប់បញ្ជូនមកជាង២២ម៉ឺនអ្នកនោះ គឺបានវិលត្រលប់ទៅវិញជាង១៥ម៉ឺនអ្នកហើយ សំរាប់នៅទូទាំងប្រទេសកម្ពុជា ដោយឡែកនៅក្នុងខេត្តបន្ទាយមានជ័យគឺមានត្រឹមតែចំនួន៣ម៉ឺនអ្នកប៉ុណ្ណោះ ។
លោកគោ ស៊ុំសារឿតបានបន្តទៀតថា កាចេញទៅរបស់ពលរដ្ឋខ្មែរយើងនោះ គឺមានច្បាប់ច្រើនជាងអ្នកអត់មានច្បាប់ប៉ុន្តែភាគីថៃ នៅតែបង្កើតក្រុមការងារទទួលយកពលកររបស់យើងដោយត្រឹមត្រូវតាមរយះអ្នកមានបដើផាស និងអ្នកមានប៉ាស្ព័រដោយយកចិត្តទុកដាក់បំផុត ដោយឡែកក្រុមការងាររបស់ក្រសួងដែលបានកំណត់អោយមានច្រកចេញចូលតែមួយនៅក្នុងក្រុងប៉ោយប៉ែតនោះ គឺពុំទាន់ឃើញមានពលករនាំគ្នាទៅធ្វើបណ្ណ័ឆ្លងដែននៅឡើយទេ ភាគច្រើនគេទៅធ្វើតាមរយះនៃមន្ត្រីប៉ូលិសច្រកទ្វារអន្តរជាតិទាំងអស់ ដោយឡែកពលរដ្ឋដែលចេញទៅតាមច្រករបៀងគឺត្រូវទាហ៊ានថៃចាប់បញ្ជូនមកវិញជាបន្តបន្ទាប់ផងដែរ ក្រៅពីនោះ ក្រុមការងាររបស់ខេត្តបន្ទាយមានជ័យ ក៏បានចុះទៅដល់មូលដ្ឋានអប់រំប្រជាពលរដ្ឋដែលត្រូវថៃបញ្ជូនមកអោយគាត់យល់ពីរបៀបរបបធ្វើការងារក្នុងស្រុករបស់ខ្លួនងាយស្រួលកុំអោយពួកគាត់ចាញ់បោកមេខ្យល់ ហើយប្រថុយគ្រោះថ្នាក់ទៅដល់ប្រទេសថៃដូចមុនៗទៀតនោះ៕
មតិយោបល់