ព័ត៌មានជាតិ

Karim Benzema ចុះ​កុងត្រា ៥ ឆ្នាំ បន្ត​លេងឲ្យ Real Madrid

អេ​ស្ប៉ាញ ៖ កីឡាករ សញ្ជាតិ​បារាំង បាន​កាន់​ប៊ិច ចុះ​កុងត្រា​ជាថ្មី ជាមួយនឹង​ក្លិប​យក្ស​អេ​ស្ប៉ា​ញ ដោយ​ផុតកំណត់​រហូតដល់​ឆ្នាំ ២០១៩ ពោល​គឺ Karim Benzema មានឱកាស​លេង ៥ ឆ្នាំ​ទៀត ជាមួយនឹង Real Madrid ។ នេះ​បើ​តាម​សារព័ត៌មាន 7msport បាន​ចុះផ្សាយ ។​

​កីឡាករ Karim Benzema បាន​ចូលរួម​លេងឲ្យ​ក្លិប​នៅ​ឆ្នាំ ២០០៩ នៅពេល​ដែល​ផ្លាស់​មក​ពី​ពហុ​កីឡដ្ឋាន Santiago Bernabeu នៅ​ជុំវិញ​តម្លៃ ៣៥ អឺរ៉ូ ប្រហែល ៤៧ លាន​ដុល្លារ ។​
​បច្ចុប្បន្ននេះ កីឡាករ បារាំង​រូបនេះ នឹង​ផុតកំណត់ ជាមួយនឹង ក្លិប នៅ រដូវ​កាល​បន្ទាប់ ក៏​ប៉ុន្តែ​គាត់​បាន​អះអាងថា គាត់​បាន​ចុះ​កុងត្រា​ថ្មិ ជាមួយនឹង​ម្ចាស់​ជើងឯក European champions ។​
​ខាង​ក្លិប Real Madrid បានប្រកាសថា “​ការបន្ត​កុងត្រា​ថ្មី ជាមួយនឹង​អ្នកលេង Karim Benzema ដែល​មា​សុពលភាព រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ “ ៕​
Real Madrid

មតិយោបល់