ព័ត៌មានជាតិ

រុស្ស៊ី​នឹង​ដាក់​ទណ្ឌកម្ម​តបត​ទៅ​កាន់​បណ្ដា​ប្រទេស​លោកខាងលិច​

​មូ​ស្គូ​៖ ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា កន្លងទៅនេះ បាន​ចេញ​បញ្ជា​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន លើកឡើង​នូវ​ការដាក់ទណ្ឌកម្ម​តបត​ទៅ​នឹង​លោកខាងលិច​ដែល​ចោទប្រកាន់ មកលើ​ទីក្រុង​មូ​ស្គូថា បាន​គាំទ្រ​ក្រុម​ផ្ដាច់​ទឹកដី​និយម​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​។​
​លោកពូ​ទីន បាន​ថ្លែងថា រដ្ឋាភិបាល​រុស្ស៊ី​នឹង​លើកឡើង​នូវ​ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​ដែល​បាន​ដាក់ ទណ្ឌកម្ម​មកលើ​រុស្ស៊ី ហើយ​ការដាក់ទណ្ឌកម្ម​តបត​នោះ​គឺ​ធ្វើឡើង​ដើម្បី​រក្សា​ការពារ​ផល ប្រយោជន៍​របស់​រុស្ស៊ី​តែប៉ុណ្ណោះ​។​

​រុស្ស៊ី​នឹង​ហាមប្រាម​បណ្ដា​ក្រុមហ៊ុន អាកាសចរណ៍​នៅ​តំបន់​អឺរ៉ុប​ហោះហើរ ឆ្លងកាត់​ដែនអាកាស​របស់​រុស្ស៊ី​ក្នុង នោះ​មាន​តំបន់​សាយ​ប៊ូ​រី ចូល​ទៅ​កាន់ ទ្វីប​អាស៊ី​គឺជា​ការតបត​ជំហាន​ដំបូង របស់​រុស្ស៊ី​។​

​ក្រសួងការបរទេស និង​ក្រសួង​ចរាចរណ៍​រុស្ស៊ី​បានឲ្យដឹងថា ទីក្រុង​មូ​ស្គូ​កំពុង​ពិភាក្សា​ពី​ការឆ្លើយតប នឹង​ទណ្ឌកម្ម​របស់​អឺរ៉ុប​ដោយ​មិន​អនុញ្ញាត ឲ្យ​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​អឺរ៉ុប ឆ្លងកាត់​ដែនអាកាស​រុស្ស៊ី​ទៀតឡើយ គឺ ត្រូវតែ​ហោះ​វៀង​
​ការហាមឃាត់​នេះ នឹង​ធ្វើឲ្យ រុស្ស៊ី​ក៏​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​ប្រមាណ ៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ជា​ប្រាក់ ដែល​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​នានា ត្រូវ​បង់​ជូន​ពេល​ហោះហើរ​ឆ្លងកាត់​ដែន អាកាស​រុស្ស៊ី​៕​
President Putin continues his working visit to Far Eastern Federal District

មតិយោបល់