ព័ត៌មានជាតិ

ចិន​មិន​អនុញ្ញាតឲ្យ​ប្រើ​ផលិតផ​ល Apple ក្នុង​ទីភ្នាក់ងារ​រដ្ឋាភិបាល​

​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ មាន​សេចក្ដីរាយការណ៍​មក ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ចេញ​បទ​បប្ប​ញ្ញត្តិ​ថ្មី​មិន​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងា​ររដ្ឋាភិបាល​គិតគូ​ទៅលើ​ការទិញ​ផលិតផល​ប្រើប្រាស់​ជាពិសេស​គឺ​ការទិញ​ផលិតផល​របស់​ក្រុមហ៊ុន Apple ។​

​យោង​តាម​ការចុះផ្សាយរ​បស់ Bloomberg បានឲ្យដឹងថា iPad និង MacBook ក៏​ត្រូវ​បាន​ហាម​មិនឲ្យ​ប្រើ​នៅ​ក្នុង​ស្ថាប័ន​ទី​ភ្នាក់ងាររដ្ឋ ដូច្នេះ​មានន័យថា ចិន​ចាប់ផ្ដើម​រឹតបន្ដឹង​មែនទែន​ទៅ​លើ​ការប្រើប្រាស់​សេវាកម្ម និង​ផលិតផល​របស់​បរទេស​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​សប្ដាហ៍​មុន រដ្ឋាភិបាល​ប្រទេស​ចិន​បាន​ហាម​មិនឲ្យ​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​បរទេស​មាន Symantec របស់​អាមេរិក និង Kaspersky របស់​រុស្ស៊ី និង​បាន​ណែនាំ​ឲ្យ​ងាក​មក​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​ដែល​ជា​ផលិតផល​ក្នុង​ស្រុក​វិញ​៕​
iPad និង MacBook

មតិយោបល់