ព័ត៌មានជាតិ

បុគ្គលិកគ្រឹះស្ថានមីក្រូហិរញវត្ថុ «អម្រិត»ម្នាក់ត្រូវរថយន្តបុក របួសធ្ងន់នៅខេត្តតាកែវ!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបានបុកជាមួយម៉ូតូសង់សេ១២៥ បើកបរដោយបុគ្គលិកគ្រឹះស្ថានមីក្រូហិរញវត្ថុ «អម្រិត» ពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទី យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ករណីនេះកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3110 បើកពីត្បូងទៅជើង បានបុកជាមួយម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-4186 ដែលកំពុងជិះពីជើងទៅត្បូងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់តែម្តង ។ ចំណែកអ្នកបើកបរថយន្តបង្ក បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែង៕

មតិយោបល់