រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ដែលសកម្មខាងលូចកាច់សោ.កម៉ូតូ របស់ប្រជាពលរដ្ឋបំផុតនៅក្នុងខណ្ឌឬស្សីកែវ បានរួមគ្នាហែកគុកដោយយកប៉ែលគាស់ត្រចៀកទ្វារជាប់ទៅនឹងបេតុង រត់គេចខ្លួនដោយសុវត្តិភាព កាលពីវេលាម៉ោង ៩និង៣០នាទី យប់ ថ្ងៃទី១១ សីហា ២០១៤ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប៉ូលិសពេញមួយខណ្ឌឬស្សីកែវ។
ជនសង្ស័យទី១. ឈ្មោះ កែវ វិចិត្រ ហៅវៀត កែវ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៣៣៨ ផ្លូវ K5 ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ,ទ២. ឈ្មោះ ទិន ភារម្យ ហៅ អាកា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី៣.ឈ្មោះ មុំ ភក្តី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅម្តុំផ្លូវ១៤៨ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
ជនសង្ស័យទាំង៣នាក់នេះត្រូវបានចាប់ខ្លួននៅថ្ងៃទី ៨ និងថ្ងៃទី១០ សីហា វេលាទៀបភ្លឺ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បន្ទាប់ពីធ្វើសកម្មភាពលូចកាច់សោ.ក ម៉ូតូហើយត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាន ខណ្ឌឬស្សីកែវ និងបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ សីហា ២០១៤ បន្ទាប់ពីធ្វើការសាកសួរចប់ ជនសង្ស័យទាំង៣នាក់ខាងលើ ក៏ត្រូវបានសមត្ថកិច្ចបញ្ជូនត្រឡប់ទៅឃុំខ្លួននៅអធិការដ្ឋាន ខណ្ឌឬស្សីកែវម្តងទៀត ដើម្បីរងចាំថ្ងៃស្អែកយកមកសាកសួរបន្ត។
បើតាមលោកវរៈសេនីយ៍ទោ ទៀង ច័ន្ទសារ អធិការខណ្ឌឬស្សីកែវ បានឱ្យដឹងថានេះជាការធ្វែសប្រហែសរបស់លោក អ៊ីវ ឈុនផេង អធិការងខណ្ឌឬស្សីកែវ ទទួលផែនព្រហ្មទណ្ឌ ចំថ្ងៃប្រចាំការបែជាមិនមកប្រចាំការទុកឱកាសឱ្យជនសង្ស័យរួមគ្នាគាស់គុកម៉ាសេរី។
គួរបញ្ជាក់ផងដែរថា គុកនៅអធិការដ្ឋានខណ្ឌឬស្សីកែវ គឺជាគុកដែលកសាងឡើងរឹងមាំ ដោយបំពាក់ទៅដោយចម្រឹងដែកធំៗ ស្រាប់តែជនសង្ស័យទាំង៣នាក់ធ្វើសកម្មភាពគាស់យ៉ាងងាយស្រួល ដោយក្រុមជនសង្ស័យធ្វើការគាស់ត្រចៀកទ្វារដែលជាប់ទៅបេតុង រួចធ្វើសកម្មភាពគាស់ចម្រឹងបង្អួចនៅខាងក្រោយអធិការដ្ឋាន ខណ្ឌឬស្សីកែវ គេចខ្លួនដោយសុវត្តិភាព នៅគ្រាដែលគ្មានអ្នកយាមប្រចាំការនៅទីនោះ។ការដែរចោរមានប៉ែលសម្រាប់ធ្វើសកម្មភាពកោះត្រចៀកទ្វារគុក និងចង្រឹងបង្អួចគុកនោះត្រូវបានគេសង្ស័យថាអាច មានសាច់ញាត្តជនសង្ស័យមកសួរសុខទុកហើយយកប៉ែលមកឱ្យខណៈពេលគ្មានអ្នកយាម។
បន្ទាប់ពីជនសង្ស័យហែកគុករត់គេចខ្លួនអស់នោះ គឺធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចគ្រប់ប៉ុស្តិ៍ ខណ្ឌរួមសហការគ្នាដេញតាមចាប់ជនសង្ស័យយ៉ាងប្រកៀកប្រកិតរហូតមកដល់ផ្លូវ៥៩៨ និងស្ទើរពេញមួយខណ្ឌឬស្សីកែវ ក៏នៅតែរកមិនឃើញជនសង្ស័យទាំង៣នាក់ខាងលើ ៕
មតិយោបល់