អាហ្សង់ទីន ៖ យោងតាមសារព័ត៌មាន AP បានឲ្យដឹងថា អតីតកីឡាករ Diego Maradona បានទះកំផ្ទៀង អ្នកយកព័ត៌មាន បន្ទាប់ពីចូលរួម ព្រឹត្តិការណ៍ជាមួយនឹងក្រុមគ្រួសារ ។
នេះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ ដែលអតីតកីឡាករបាល់ទាត់ អាហ្សង់ទីន បានហៅអ្នកយកព័ត៌មានថា “មនុស្សភ្លើ” ក្នុងអំឡុងពេលប្រឈមមុខដាក់គ្នា នៅក្រៅរោងកុន Buenos Aires ។
វាមិនទាន់ច្បាស់នោះទេ ដែល លោក Diego Maradona បានទះកំផ្លៀងអ្នកយកព័ត៌មាន និងថា ឲ្យ ដោយពាក្យគ្រោតគ្រាត ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចុះផ្សាយថា វាហាក់ដូចជាទាក់ទងទៅនឹងព័ត៌មាន អតីតប្រព័ន្ធរបស់គាត់ ។
វីដេអូ ដែលបានបង្ហាញពីកីឡាករ Diego Maradona បានចាកចេញ ពីរថយន្ត និង ទះកំផ្លៀងអ្នកយកព័ត៌មាន ជាមួយនឹងដៃស្តាំរបស់គាត់ ។ អ្នកកាសែត មិនប្រតិកម្ម ភ្លាមៗនោះទេ ។
ប្រភពបានបន្តថា អ្នកគាំទ្រ និង អ្នកសារព័ត៌មានជាច្រើន នៅព័ទ្ធជុំវិញ រថយន្ត របស់កីឡាករ Diego Maradona ដែលជាអ្នកលេងដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។
។ ខណៈដែលចាកចេញពី រថយន្ត ខណៈដែល អតីតប្រពន្ធ និងកូនស្ថិតនៅក្នុងរថយន្ត ៕
មតិយោបល់