អង់គ្លេស៖ក្លិប មេឃខៀវ Manchester City បានអះអាងថា ខ្សែបម្រើ David Silva បានដាក់ប៊ិច ទៅលើក្រដាស លើកិច្ចព្រមព្រៀង ៥ ឆ្នាំ នៅពហុកីឡដ្ឋាន Etihad Stadium ។
កីឡាករសញ្ជាតិអេស្ប៉ាញនេះ ជាផ្នែកមួយដ៏សំខាន់ របស់មេឃខៀវ ដោយចូលរួមលេងតាំងពីឆ្នាំ ២០១០ មកម្លេះ ដោយជួយឲ្យក្លិបលើកពាន ២ ក្នុងនោះ FA Cup និង Capital One Cup រួមទាំងពាន ធំអង់គ្លេស ២ ដងផងដែរ ។
David Silva បានប្រាប់ដល់គេហទំព័រផ្លូវការក្លិបថា “តាំងពីចូលរួមលេងឲ្យក្លិប រយៈពេល ៤ ឆ្នាំ មានអារម្មណ៍ថា នៅទីនេះដូចជាផ្ទះទី ២ របស់ខ្លួន ។ គាត់បានបន្តថា ខ្ញុំបានពង្រីកការស្នាក់នៅ ដោយចុះកុងត្រារយៈពេល ៥ ឆ្នាំទៀត ជាមួយនឹងក្លិប ដើម្បីសម្រេចគោលដៅ នៅរដូវកាលនេះ និងបន្តមហិច្ចតាដ៏ធំ ដើម្បីលើកពាន Champions League ផងដែរ”៕
មតិយោបល់