ព័ត៌មានជាតិ

ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ច្រានចោល​ព័ត៌មាន​ស្ដីបន្ទោស​លោក​អូ​បា​ម៉ា អសមត្ថភាព​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​

​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​ច្រានចោល​នូវ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា​ពី​ការវាយប្រហារ​តាមរយៈ​ពាក្យសម្ដី​ទៅលើ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ាក់ អូ​បា​ម៉ា ទៅ​លើ​គោលនយោបាយ​ការបរទេស​របស់​លោក​ក្នុង​ប្រទេ​ស៊ីរី និង​អ៊ីរ៉ាក់​។​

​អតីត​រដ្ឋ​មន្ត្រី​ការទូត​បរទេស​រូបនេះ ត្រូវបាន​គេ​ចុះ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​ថា លោក​ស្រី​ត្រូវ​ដកខ្លួន​ចេញ​ពី​លោក​អូ​បា​ម៉ា មុន​ការបោះឆ្នោត​មួយ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ ២០១៦ ហើយ​លោក​ស្រី​បាន​ស្ដីបន្ទោស​ទៅលើ​លោក​ប្រធានាធិបតី​អូ​បា​ម៉ា​លើ​ការ​អសមត្ថភាព​ក្នុង​ការដោះស្រាយ​បញ្ហា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ដែល​បណ្ដាល​ឲ្យ​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​កើនឡើង​។​

​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​គ្លី​ន​តុ​ន​បាន​និយាយថា​កាលពី​ម្សិលមិញ​អតីត​អ្នកការទូត​កំពូល​របស់​អាមេរិក​ចេញមុខ​បកស្រាយ​ថា លោក​ស្រីគ្លីន​តុ​ន មិន​បាន​និយាយ​ដូច​អ្វី​ដែល​ព័ត៌មាន​បាន​ចុះផ្សាយ​នោះទេ ពោល​វា​គឺជា​ព័ត៌មាន​មិន​ពិត ហើយ​លោក​ស្រី​សូម​ច្រានចោល​ទាំងស្រុង ព្រោះ​ថា​អ្នកស្រី​ក៏​ជា​សមាជិក​បក្ស​របស់​លោក​អូ​បា​ម៉ា ជាពិសេស​គឺ​មិន​មាន​ចេតនា​វាយប្រហារ​មេ​របស់​ខ្លួន​នោះទេ​៕​
hillary_clinton

មតិយោបល់