កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយនឹងគណៈកម្មាធិកាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថភាពសង្គមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តូច យ៉ុន ឋាន:អនុប្រធានលេខាធិការដ្ឋាន នៃ ក្រសួងមហាផ្ទៃ កំលាំងមន្ទីរសុខាភិបាលខេត្ត តំណាងចៅសង្កាត់តាខ្មៅ និងមេភូមិតាខ្មៅ ដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។
បានធ្វើការត្រួតពិនិត្យទីតាំងច្រក វេចខ្ចប់ មេឡេគីឡូ គ្រឿងក្រអូប ជេលលាងដៃ និងអាល់កុលដែលមានម្ចាស់ឈ្មោះ គួច ឆេងគីម ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ៤៣ ផ្លូវ១០៥ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ កម្លាំងចម្រុះបានធ្វើការដកហូតផលិតផលចម្រុះចំនួន ៦៧មុខ និង ដកហូតយកទៅធ្វើសំណាកនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងនិងផលិតផលក្លែងក្លាយបង្កហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ហើយដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង សូ សយវិទ្យា ឲ្យធ្វើការបិទសៀលទីតាំងនោះជាបណ្ដោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត៕
មតិយោបល់