អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារទី១២ខែសីហា ឆ្នាំ ២០១៤ ម្សិលមិញនេះ បានអនុញ្ញាតឲ្យធ្វើការប្រើប្រាស់ថ្នាំពិសោធន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Ebola ដែលបានសម្លាប់មនុស្សជាង ១ពាន់នាក់ និងជាជំងឺដ៏កាចសាហាវថ្មីមួយទើបនឹងផ្ទុះឡើង។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហរដ្ឋប្រជាជាតិ(NU) បានសេចសេចក្ដីប្រកាស បន្ទាប់ពីក្រុមហ៊ុនអាមេរិកមួយហៅថា “ZMapp” បាននិយាយថា ខ្លួនបានបញ្ជូនការផ្គត់ផ្គង់ទៅកាន់ភាគខាងលិចនៃប្រទេសអាហ្វ្រិក ដើម្បីធ្វើការពិសោធន៍។
“នៅក្នុងកាលៈទេសៈពិសេសនៃការផ្ទុះ Ebola នេះវាជាក្រមសីលធម៌ក្នុងការផ្តល់ជូននូវអន្តរាគមន៍ដោយមិនបានចុះបញ្ជី ប៉ុន្តែវាជាសក្តានុពលក្នុងការព្យាបាល ឬការការពារ”។ នេះជាសម្ដីរបស់លោក Paul Kieny អគ្គនាយកជំនួយការម៉ារីរបស់អង្គការសុខភាពពិភពលោក ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ បន្ទាប់ពីកិច្ចប្រជុំរបស់អ្នកជំនាញវេជ្ជសាស្ត្រនៅលើបញ្ហាជំងឺ Ebola។
ប្រធានអង្គការសហប្រជាជាតិ លោក បាន គីមូន បានប្រកាសផែនការដើម្បីបង្កើនការឆ្លើយតបជាសកលឲ្យរដ្ឋាភិបាល “ជៀសវាងការភ័យស្លន់ស្លោ និងការភ័យខ្លាច”៕
មតិយោបល់