ព័ត៌មានជាតិ

គ្រួសារ​មួយ​ដែល​សម្រេច​ចិត្ត​រស់នៅ​ដោយ​មិន​ចាយលុយ​

​បុរស​ម្នាក់​ដែល​មានឈ្មោះ Raphael fellmer ដែល​មាន​អាយុ 29 ឆ្នាំ​និង​ប្រពន្ធ​ម្នាក់​កូន​ម្នាក់​ដែល​មាន​អាយុ​ទើបតែ 18 ខែ​បាន​សម្រេចចិត្ត​រស់នៅក្នុង​ជីវភាព​មួយ​ដែល​មិន​ចាំបាច់​ប្រើប្រាស់​លុយ​ហើយ​វា​ជា​គោលបំណង​របស់​គាត់​ក្នុងការ​ធ្វើឲ្យ​មាន​ការឆ្លុះបញ្ចាំង​មួយ​ស្តីការ​ជីវិត​រស់នៅ​បែប​សម័យ​ថ្មី​និង​ខ្ជះខ្ជាយ​។​

​ក្រុម​គ្រួសារ​មួយ​នេះ​បាន​ចាប់ផ្តើម​រស់នៅក្នុង​ជីវិត​ដោយ​មិន​ចាយលុយ​នៅក្នុង​ទីក្រុង​ប៊ែក​ឡាំង​ហើយ​ការងារ​ដែល​ពួកគាត់​ធ្វើ​ជា​ការងារ​ពេញ​ម៉ោង​ដែល​អ្វី​ដែល​ជា​ចំណូល​បាន​ត្រឡប់​ពី​ការងារ​មានដូចជា​ទីកន្លែង​ស្នាក់​នៅ​ម្ហូប​អារ​ហារ​និង​របស់របរ​ចាំបាច់​សំខាន់​មួយ​ចំនួន​ប៉ុណ្ណោះ​។​

​បុរស​ម្នាក់​នេះ​បាន​និយាយ​បន្ថែម​ថា​អ្វី​ទាំងអស់​នេះ​គាត់​នឹង​បង្ហាញ​ឲ្យ​កាន់តែច្បាស់​ពីការ​រស់នៅ​បែប​សាមញ្ញ​ដោយ​គាត់​នឹង​ស្វាគមន៍​សមាជិក​ទី 4 នៃ​គ្រួសារ​របស់គាត់​នៅ​ខែ​កក្កដា​នេះហើយ​។​គាត់​ក៏​ធ្លាប់​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ផង​ដែរ​ស្តី​ពី​សហគមន៍​ដែល​អាច​ចែករំលែក​ម្ហូបអាហារ​គ្នា​ទៅវិញទៅមក​ដែល​ស្ថិត​នៅក្នុង​ផែនការ​មួយ​របស់​លោក​ក្នុង​ពង្រីក​សហគមន៍​អ្នក​ញាំ​ម្ហូបបួស​ឲ្យ​កាន់តែច្រើន​៕​
Family dont's need money

មតិយោបល់