ព័ត៌មានជាតិ

ជនជាតិ​ចិន​២​នាក់​បើក​រថយន្ត​រ៉េ​ង​រ៉ូ​វើមី​នី​បោះពួយ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់​

ភ្នំពេញ ៖ បុរស​និង​ស្ត្រី​ជនជាតិ​ចិន​២​នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៣​កង់ ហើយ​រថយន្ត​រង​ការខូចខាត​ខ្ទេច​កង់​មុខ​ខាងឆ្វេង​ទៅមុខ​លែងរួច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០១៤ ត្រង់​ចំណុចស្ដុ​ប​អូរឡាំពិក តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ​កែង​ផ្លូវ​លេខ​១៩៩ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​និង​ស្ត្រី​ជា​ជនជាតិ​ចិន​២​នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​រ៉េ​ង​រ៉ូ​វើ មី​នី ពណ៌​ខ្មៅ ភ្នំពេញ 2Z-8616 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ​ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពី​កើត​ទៅ​លិច​ស្រាប់តែ​មក​ចំណុចកើតហេតុ​ជា​ផ្លូវ​កោង​បត់​ទៅ​ស្ដាំ​រថយន្ត​បោះពួយ​លឿន​ខ្លាំងពេក​បួង​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៣​កង់ រថយន្ត​រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ប៉ុន្តែ​ដោយសា​រថយន្ត​រង​ការខូចខាត​ខ្ទេច​កង់​មុខ​ខាងឆ្វេង​ទើប​មិន​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន​។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ​និង​បាន​ឃាត់​ស្ត្រី​ដែល​ជិះ​រថយន្ត​បង្ក​ចំណែក​បុរស​ដែល​រួម​ដំណើរ​ជាមួយ​បាន​រត់គេច​ពី​កន្លែងកើតហេតុ​បាត់​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ត្រួតពិនិត្យ​និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕

2014-08-13_111935

មតិយោបល់