ប្រទេសជប៉ុនបានដឹងនៅថ្ងៃនេះថា ខ្លួននឹងធ្វើការតវ៉ាយ៉ាងខ្លាំងដើម្បីប្រឆាំងការធ្វើសមយុទ្ធយោធារបស់រុស្ស៊ី នៅលើដែនកោះប៉ាស៊ីហ្វិក ដែលជាទឹកដីជម្លោះរវាងប្រទេសទាំងពីរតាំងពីចុងបញ្ចប់នៃសង្គ្រាមលោកទី២។
រុស្ស៊ីបានរឹបអូសកោះនេះពីជប៉ុននៅក្នុងថ្ងៃសង្គ្រោះលោកលើកទី២ ប៉ុន្តែក្រោយមកបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្ដិភាពផ្លូវការមួយដើម្បីរក្សាឲ្យបាននូវភាពសន្ដិសុខ។ កោះនេះត្រូវបានគេស្គាល់ថា ស្ថិតនៅក្នុងភាគខាងត្បូងប្រទេសរុស្ស៊ី និងភាគខាងជើងប្រទេសជប៉ុន។
មន្ត្រីក្រសួងការបរទេសជប៉ុនបានថ្លែងថា «ដោយផ្តល់នូវជំហរផ្លូវច្បាប់ប្រទេសរបស់យើងទាក់ទងនឹងទឹកដីភាគខាងជើង ជាការពិតណាស់ ការធ្វើសមយុទ្ធយោធារបស់រុស្ស៊ីមិនអាចទទួលយកទាំងស្រុងនោះទេ”។
ទីភ្នាក់ងារព័ត៌មានជាតិរុស្ស៊ីបានចុះផ្សាយថា រុស្ស៊ីបានចាប់ផ្ដើមធ្វើសមយុទ្ធយោធានៅលើកោះជម្លោះ ដោយមានទាហាន ១ពាន់នាក់ យន្តហោះចម្បាំង ៥គ្រឿង និងសព្វវុធផ្សេងៗជាច្រើនទៀត៕
មតិយោបល់