ត្បូងឃ្មុំៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញស្ត្រីម្នាក់និងកូនប្រុស២នាក់ ត្រូវជនមិនស្គាល់មុខ អារ.កសម្លាប់យ៉ាងព្រៃផ្សៃនៅលើផ្ទះ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ទី០១ ខែមេសា ឆ្នាំ២០១៨ នៅភូមិដូងឃុំ ថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ ឃាន សុខលាន ភេទស្រី អាយុ៤៣ឆ្នាំ(ម្ដាយ),ទី២ឈ្មោះ ធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣ ឈ្មោះ ធឿន ធារី ភេទប្រុស អាយុ១១ឆ្នាំ។
ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពេជ្រ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ ចន្លោះម៉ោងប្រហែល១២យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨។
បច្ចុប្បន្នជំនាញ កំពុងធ្វើការស្រាវជ្រាវ កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
មតិយោបល់