ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថៃ ឲ្យ​សភា​យោធា​ប្រកាស​ទ្រព្យសម្បត្តិ ក្នុង​រយៈពេល ៣០​ថ្ងៃ​

​បាងកក ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថៃ បាន​ចេញ​សេចក្ដីសម្រេច​ឲ្យ​សមាជិក​សភា​យោធា​ទាំងអស់ ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ​ជា​សារ​ធាណៈ ក្នុង​រយៈពេល ៣០​ថ្ងៃ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ថៃ Thai News ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

​សេចក្ដីសម្រេច​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ការពារ និង​ប្រឆាំង​អំពើពុករលួយ​ថៃ ដោយ​បាន​សំឡេង​ឯក​ឆន្ទ​បង្គាប់​ឲ្យ សមាជិក​សភា​យោធា ទាំង ២០០​រូប ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ នៅក្នុង​រយៈពេល ៣០​ថ្ងៃ ចាប់ពី​ថ្ងៃ​ថ្ងៃទី​៨៨ ខែ​សីហា ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ ដល់​សាធារណៈ ខណៈ​ពេល​ខ្លួន​ចូលកាន់​តំណែង​។​
​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​មិន​ទាន់​បញ្ជាក់​ថា មន្ត្រី​យោធា​ជាន់ខ្ពស់​ថៃ ដែល​នឹង​ចូលកាន់​តំណែង​រដ្ឋាភិបាល​នៅ​អាណត្តិ​ថ្មី​ខាង​មុននេះ ថា​តើ​នឹង​ប្រកាស​ទ្រព្យសម្បត្តិ​ដែរ ឬ​យ៉ាងណា​នោះទេ​? ជាពិសេស​គណៈរដ្ឋមន្ត្រី​យោធា ដែល​ដឹកនាំ​ដោយ លោក ប្រា​យុទ្ធ ចាន់​អូ​ឆា មេដឹកនាំ​រដ្ឋប្រហារ នឹង​ត្រូវ​បង្កើតឡើង​នា​ពេល​ឆាប់ៗ​នេះ​៕​
47262b90-e4d0-11e3-_705799b-2014-06-26

មតិយោបល់