ព័ត៌មានជាតិ

មនុស្ស​៥០​លាន​នាក់​ទទួលរង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់ នៅក្នុង​ប្រទេស​ចិន​

ចិន​៖​មជ្ឈមណ្ឌល​ជាតិ​បង្ការ​គ្រោះ​ទឹកជំនន់ បាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា មនុស្ស ៥០,២៧​លាន​នាក់​នៅ​ទូទាំង​ប្រទេស បាន​ទទួលរង​ផលប៉ះពាល់ ដោយ​គ្រោះទឹកជំនន់​នៅក្នុង ឆ្នាំនេះ ដែល​បណ្តាលឱ្យ​ស្លាប់​៣១១​នាក់ និង បាត់​ខ្លួន​៨៨​នាក់ ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន ស៊ីនហួ ។​

​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​គ្រោះទឹកជំនន់ នឹង​ប្រយុទ្ធប្រឆាំង​នឹង​គ្រោះរាំងស្ងួត បាន​គូសបញ្ជាក់ថា មកដល់​ថ្ងៃ​ទី​១២​សីហា ការខាតបង់​ដោយផ្ទាល់ ដែល​បង្កឡើង​ដោយ​គ្រោះទឹកជំនន់ មាន​ចំនួន​សរុប​១០៧,៨​ពាន់​លាន​យ័ន ( ១៧,៥២​ពាន់​លាន​ដុល្លារ ) ។​

​តាម​មជ្ឈមណ្ឌល​នេះ​បាន​ឱ្យដឹងថា ប៉ុន្តែ​ចំនួន​ប្រជាជន​ដែល​ទទួល​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ បាន​ថយចុះ​ពាក់កណ្តាល និង​ចំនួន​មនុស្ស​ស្លាប់ បាន​ថយចុះ​៦០% បើ​ប្រៀបធៀប ទៅ​នឹង​មធ្យមភាគ​រយៈពេល​១៤​ឆ្នាំ​ចុងក្រោយ​នេះ ។​

​ទិន្នន័យ​ទាំងឡាយ​បាន​គូសបញ្ជាក់ថា កម្ពស់​ទឹក​ទន្លេធំៗ​ចំនួន​៧​របស់​ចិន ស្ថិតនៅក្រោម​កម្ពស់​ទឹក​ប្រកាសអាសន្ន​នៅឡើយ ចាប់តាំងពី​ដើមរដូវ​ភ្លៀង មក ក្នុងខណៈពេល​ដែល​កម្ពស់​ទឹក​កើន​ឡើង​នៅ​តាម​ស្ទឹងតូចៗ ត្រូវ​តាម​សង្កេតមើល​ដោយ​ប្រុងប្រយ័ត្ន ៕​
Roads-and-houses-in-Shayu-006

មតិយោបល់