អាការៈមានគ្រាប់ឈាមមិនគ្រប់គ្រាន់ ជាហេតុបណ្តាលឱ្យខ្វះឈាមនោះអ្នកជម្ងឺមាន សភាព ចង្វាក់បេះដូងដើរញាប់ខុសពីប្រក្រតី ដកដង្ហើមចេញចូលរបស់អ្នកមានដង្ហើមខ្លីៗ ឧស្សាហ៍វិលមុខ អស់កម្លាំង និងស្បែកមានភាពស្លេកស្លាំង មានអាការៈឈឺក្បាលញឹក ញាប់ ចុងដៃនិងចុងជើងរបស់អ្នកគឺមានភាពត្រជាក់ខ្លាំង។
បន្ទាប់ពីអ្នកដឹងថាខ្លួនរបស់អ្នកមានកង្វះនូវឈាមហើយនោះ អ្នក គួរទៅពិគ្រោះជាមួយ វេជ្ជបណ្ឌិតឱ្យឆាប់ជាទីបំផុត ជាពិសេសនោះ អ្នកត្រូវទទួលទានប្រភេទអាហារណាដែល ជួយប៉ូវនូវគ្រាប់ឈាមរបស់អ្នកឡើងវិញដូចជា ទឹកដោះគោ បន្លែ ផ្លែឈើ និងសាច់គ្រប់ ប្រភេទ៕
មតិយោបល់