យោងតាមប្រភពព័ត៌មានរបស់ The World Time បានឲ្យដឹងថាប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំតែងតែទទួលរងការប៉ះពាល់ដោយខ្យល់ព្យុះត្រូពិចចាប់ពី 8 ឬក៏ 9 ដងនិង 10 ព្យុះផ្សេងទៀតដែលបានយារយីដែនទឹករបស់ប្រទេសដីកោះមួយនេះ។គិតមកត្រឹមខ្យល់ព្យុះ Haiyan នេះក្នុងឆ្នាំនេះហ្វីលីពីនទើបតែបានទទួលរងការប៉ះពាល់ពីព្យុះចំនួនតែ 6 ដងនៅឡើយ។នៅក្នុងរបាយការណ៍ដែលធ្លាប់មានបានបញ្ជាក់ថានៅក្នុងឆ្នាំ 1993 ជាឆ្នាំដែលហ្វីលីពីនបានទទួលរងការប៉ះពាល់ធ្ងន់ធ្ងរនិងអាក្រក់បំផុតដោយសារតែខ្យល់ព្យុះដល់ទៅ 19 លើកបានវាយប្រហារមកលើប្រទេសនេះ។
ចំនួនមនុស្សដែលបានស្លាប់ច្រើនបំផុតដែលធ្លាប់មានគឺនៅក្នុងឆ្នាំ 1991 ដែលកាលនោះប្រជាជនប្រមាណ 5,100 នាក់ដែលបានបាត់បង់ជីវិតដោយសារខ្យល់ព្យុះមួយដែលមានឈ្មោះថា Thelma ហើយបើទោះបីជាយ៉ាងណាក្តីអជ្ញាធរកំពុងតែមានការភ័យខ្លាចពីចំនួនមនុស្សដែលអាចនឹងកើនឡើងដល់ 10,000 នាក់នៅក្នុងឆ្នាំនេះដោយសារព្យុះ Haiyan កាលពីថ្ងៃទី 8 វិច្ឆិកាថ្មីៗនេះ។
ការប៉ះពាល់ដោយសារខ្យល់ព្យុះកំបុតត្បូងដែលត្រូវបានជឿជាក់ថាបានធ្វើឲ្យសេដ្ឋកិច្ចមានការប៉ះពាល់ផងដែរហើយជារៀងរាល់ឆ្នាំការខាតបង់របស់រដ្ឋាភិបាលហ្វីលីពីនត្រូវបានចំណាយយ៉ាងច្រើន។នៅក្នុងខែធ្នូឆ្នាំ 2012 ជាឆ្នាំដែលមានការខាតបង់ថវិការច្រើនបំផុតគឺមានទៅដល់ 1 ពាន់លានដុល្លារហើយដោយទីពីរនៅក្នុងឆ្នាំក្នុងខែតុលាឆ្នាំ 2009 រដ្ឋាភិបាលបានខាតបង់ថវិការប្រមាណ 600 លានដុល្លារ៕
មតិយោបល់