ព័ត៌មានជាតិ

តក់ស្លុតជាខ្លាំង! បុរសវ័យចំណាស់ម្នាក់ ត្រូវគោមេមានកូន ជល់ហើយជាន់រហូតដល់ស្លាប់

កំពង់ស្ពឺ: កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៤ និង០៥នាទី ស្ថិតក្នុងភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីបុរសម្នាក់ ត្រូវគោមេមានកូន ជល់ហើយជាន់រហូតដល់ស្លាប់។

ជនរងគ្រោះឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានកាន់ធុងប៉េត្រូ ទៅរកប៉ាចត្រីនៅខាងក្រោយផ្ទះ របស់អ្នកភូមិ ពេលដើរដល់ចំណុចកើតហេតុ ក៏មានគោញីកូនតូចមួយ ដែលម្ចាស់វាចងនៅក្នុងស្រែ បានស្ទុះមកជល់ និងជាន់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់