ព័ត៌មានជាតិ

Ferrari 250 GTO Berlinetta ជាប់​ក្នុង​កំណត់ត្រា​ជា​រថយន្ត​ដាក់​ដេញថ្លៃ​ខ្ពស់​ជាង​គេ​បំផុត​

​រថយន្ត Ferrari 250 GTO Berlinetta ពណ៌​ក្រហម​ផលិត​នៅ​ឆ្នាំ ១៩៦២ ត្រូវបាន​ដាក់​ដេញថ្លៃ ដោយ​ទទួលបាន​តម្លៃ​ខ្ពស់​ជាងគេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ និង​បាន​បំបែក​ឯក​ត​កម្ម ក្នុងតម្លៃ ៣៨,១​លាន​ដុល្លារ​អាមេរិក នៅក្នុង​រដ្ឋ​កាលីហ្វូ​ញ៉ាសហ​រដ្ឋ​អាមេរិក​។​

រថយន្ត​នេះ បាន​ទម្លាក់​រថយន្ត Mercedes Benz W196 ផលិត​នៅ​ឆ្នាំ ១៩៥៤ (៣០​លាន​ដុល្លារ​អាមេរិក​) ឲ្យមក​នៅ​លេខ​ពីរ​ក្នុង​តារាង​រថយន្ត​ដាក់​ដេញថ្លៃ​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​។ Ferrari 250 GTO Berlinetta ជា​រថយន្ត​មួយ​ដែល​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ខ្ពស់​ជាមួយនឹង​អាយុកាល ៤៩​ឆ្នាំ​៕​

ferrari_gto

មតិយោបល់