អង់គ្លេស៖អ្នកចាត់ការទូទៅក្លិបបិសាចក្រហម លោក Louis van Gaal បានរងការចោទប្រកាន់ ក្រោយចាញ់ ក្លិប ក្ងានព្រៃ ២ – ១ នៅល្ងាចថ្ងៃសៅរ៍ម្សិលមិញ ។
បើទោះបីជាការបើកឆាកប្រកួត មុនរដូវកាល ដោយ Louis van Gaal បានបង្ហាញពីសុទិដ្ឋិនិយមរបស់ខ្លួន ក៏ប៉ុន្តែការបើកឆាករបស់ខ្លួន ជាលើកដំបូង បានរងបរាជ័យ ជាពិសេស ធ្វើឲ្យអ្នកគាំទ្ររាប់ពាន់នាក់នៅ Old Trafford មានអារម្មណ៍ថា ខ្លោចផ្សារ ជាទីបំផុត ។
លោក Louis van Gaal បាននិយាយថា “នៅពេលដែលអ្នកមានពេលវេលាជាច្រើន ដើម្បីរៀបចំ និងធ្វើការយ៉ាងច្រើននោះ អ្នកនឹងមិនទទួលបានចំណុចនេះ ឡើយ” ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ លោកបានព្យាយាមពន្យល់ថា អំពី វត្តមានរបស់ ខ្សែប្រយុទ្ធ Robin van Persie ក៏ដូចដាក់ឲ្យ Marouane Fellaini និង Adnan Januzaj អង្គុយ លើកៅអ៊ី ។ លោកបានឲ្យដឹងថា មូលហេតុដែលមិនដាក់ពួកគេលេងដោយសារតែ ពួកគេត្រឡប់ពី World Cup មកកាន់ទីលានយឺតយ៉ាវពេក ហើយ Robin van Persie សប្តាហ៍ក្រោយនឹងមកហ្វឹកហាត់ជាមួយនឹងយើង ហើយតម្រូវឲ្យចុចឈ្មោះលេងផងដែរ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់