កំពតៈ យោងតាមផេក ផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ខេត្តកំពត់ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៤៥នាទីថ្ងៃត្រង់ មានអគ្គិភ័យឆេះបន្ទប់ស្នាក់នៅរបស់បុគ្គលិក ក្រុមហ៊ុនថៃប៊ុនរ៉ុង ភ្នំល្អាង ១បន្ទប់ ស្ថិតភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿងក្នុងនោះមាន៖
-ស្នងការដ្ឋានខេត្ត ០៣គ្រឿង
-អធិការដ្ឋាននគរបាលស្រុកដងទង់ ០១គ្រឿង អស់ទឹក១រថយន្តស្មើនឹង ០៥ម៉ែត្រគូប។
រលត់ទាំងស្រុង វេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ។
មូលហេតុ៖ ឆ្លងចរន្តអគ្គីសនី និងមិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ៕
មតិយោបល់