ព័ត៌មានជាតិ

វិធី​ងាយៗ​ក្នុង Block គេហទំព័រ នៅលើ Firefox

Firefox ជា​កម្មវិធី​មួយ​ពេញនិយម​សម្រាប់​ការបើក​គេហទំព័រ ហើយ​វា​ក៏​ជា​កម្មវិធី​មួយ​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការប្រើប្រាស់ ព្រោះ​មាន​នូវ Add-on ច្រើន​ផ្ដល់នូវ​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​។​

​នៅពេលនេះ ដំណឹង សូម​ណែនាំ​នូវ Add-on មួយ​ដែល​មានឈ្មោះ​ថា “BlockSite” វា​មាន​តួនាទី​សម្រាប់​ធ្វើការ Block (​បិទ​) មិន​ឲ្យ​បើក​គេហទំព័រ​ផ្សេងៗ​។ មូលហេតុ​ដែល យើង​ណែនាំ Add-on នេះ​សារ​តែ​មាន​មាន​គុណប្រយោជន៍​ច្រើន ព្រោះ​ថា​ពេល​ខ្លះ​លោក​អ្នក​មិន​ចង់ឲ្យ​អ្នកផ្សេង​បើក​នូវ​គេហទំព័​រណា​មួយ​នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ជា​ពិសេស​គឺ​គេហទំព័​រសិច YouTube និង​ម្យ៉ាងទៀត ដើម្បី​ការងារ​ពី​កូន ឬ​ប្អូន​របស់​អ្នក​ក្នុង​ការបើក​គេហទំព័រ​ផ្ដេះផ្ដាស​។​

​ខាងក្រោម​នេះ​គឺជា​របៀប​នឹង​ការប្រើប្រាស់ Add-on៖

១. ចុច​លើ​ប៊ូ​តុង Settings ដូច​រូប​ខាងក្រោម រួច​ចុច​លើ​ពាក្យ Add-on
https://i1272.photobucket.com/albums/y389/domneng/1_zps6ad11f9b.jpg

២. វាយ​ពាក្យ “blocksite” នៅត្រង់​ប្រអប់ Search រួច​ចុច Enter បន្ទាប់មក​លោក​អ្នកនឹង​ឃើញ ដូច​រូប​ខាងក្រោម​
https://i1272.photobucket.com/albums/y389/domneng/2_zps6112eaa6.jpg

៣. បន្ទាប់​ពី Search ឃើញ “blocksite” ហើយ សូម​ចុច​ប៊ូ​តុង Install ក្រោយពេល Install ចប់ ចុច​លើ​ប៊ូ​តុង Restart now
https://i1272.photobucket.com/albums/y389/domneng/3_zpsa0cd0cad.jpg

៤. ក្រោយពី Restart រួច សូម​ចុច​លើ​ប៊ូ​តុង Settings => Add-on => Extensions
https://i1272.photobucket.com/albums/y389/domneng/4_zpseda6d754.jpg

៥. ចុច​លើ​ប៊ូ​តុង Options របស់ Block site
https://i1272.photobucket.com/albums/y389/domneng/5_zpsbb7f6963.jpg

៦. ធី​ក​នៅត្រង់​ប្រអប់ Enable authentication ព្រមទាំង​បញ្ចូល​ពាក្យ​សម្ងាត់​ណា​មួយ​នៅ​ត្រង់ New Password ដើម្បី​ការងារ​កុំឲ្យ​អ្នក​ផ្សេង​ចូលមក​កែប្រែបាន​។ ដើម្បី Block គេហទំព័រ​ណាមួយ​សូម​ចុច​លើ​ប៊ូ​តុង Add រួច​វាយ​អាសយដ្ឋាន​គេហទំព័រ (URL) ចូល រួច​ចុច​ប៊ូ​តុង Ok => OK ជាការ​ស្រ​ច​។​
https://i1272.photobucket.com/albums/y389/domneng/6_zpsa9a9da1f.jpg

​បញ្ជាក់​៖ នេះ​គ្រាន់តែ​ជា​ចំណេះដឹង​មួយ​តូច​ប៉ុណ្ណោះ ប្រសិន​បើ​លោក​អ្នក​មាន​វិធីសាស្ត្រ​ផ្សេង​អាច​បញ្ចេញមតិ​នៅ​ខាង​ក្រោម​បាន​។ សូម​អរគុណ​!

មតិយោបល់