Mercedes-Benz ជាក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ដែលត្រូវបានបង្កើតឡើងដោយលោក Karl Benz ក្នុងឆ្នាំ ១៩២៦។ រថយន្តដែលជាផលិតផលរបស់ក្រុមហ៊ុនមួយនេះ ត្រូវបានគេទទួលស្គាល់ និងឲ្យតម្លៃ បើទោះបីជាមានរថយន្តខ្លះមានតម្លៃថ្លៃក្ដី ក៏នៅតែមានអតិថិជនបញ្ជាទិញជិះដែរ។
ខាងក្រោមនេះគឺជារថយន្ត Mercedes-Benz ទាំង ១០ដែលមានតម្លៃថ្លៃជាងគេក្នុងលោក៖
១0.ម៉ូដេល SLR McLaren SLR FAB Design Desire ផលិតឡើងសម្រាប់ឆ្នាំ ២០០៩ ដែលមានតម្លៃ១,៤៣លានដុល្លារអាមេរិក ដោយអាចរត់បានល្បឿនលឿនបំផុត ៣១០គីឡូម៉ែត្រក្នុងមួយម៉ោង។

៩. ម៉ូដែល SLR McLaren Mansory Renovatio ផលិតឡើងនៅឆ្នាំ ២០០៨ ដែលមានតម្លៃ ១,៥លានដុល្លារអាមេរិក ដោយបានរត់បានក្នុងល្បឿនលឿនបំផុត ៣៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

៨. ម៉ូដែល Concept S-Class Coupe ផលិតឡើងក្នុងឆ្នាំ ២០១៣ ដែលមានតម្លៃ ២លានដុល្លារអាមេរិក ដែលអាចរត់បានល្បឿនលឿនបំផុត ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។

៧.ម៉ូដែល Vision SLR Concept ផលិតឡើងក្នុងឆ្នាំ ១៩៩៩ វាដូចគ្នាទៅនឹង ម៉ូដែល Concept S-Class Coupe ហើយចំពោះតម្លៃក៏ ២លានដុល្លារអាមេរិកដែរ។

៦. ម៉ូដែល CLK GTA AMG Coupe ផលិតឡើងក្នុងឆ្នាំ ១៩៩៨ មានតម្លៃ៣លានដុល្លារអាមេរិក ដែលមានល្បឿនលឿនបំផុត ៣៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។

៥. ម៉ូដែល CLK GTR AMG Super ជាប្រភេទរថយន្តស្ព័រដែលមានល្បឿនលឿនជាង CLK GTR AMG Coupe រហូតដល់ទៅ ៣៤៦គីឡូម៉ែត្រ ហើយមានតម្លៃ ៣,៣លានដុល្លារអាមេរិក។

៤. ម៉ូដែល CLK GTR AMG Roadster ផលិតឡើងក្នុងឆ្នាំ ២០០២ មានតម្លៃ ៣,៥លានដុល្លារអាមេរិកល្បឿនលឿនបំផុតគឺ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។

៣. ម៉ូដែល C112 Mercedes Benz concept ផលិតឡើងក្នុងឆ្នាំ ១៩៩១ ដែលមានតម្លៃ ៤លានដុល្លារអាមេរិក ហើយអាចរត់បានក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៤,៩វិនាទីដំបូង។

២. ម៉ូដែល SLR McLaren Red Gold Dream ជារថយន្តមាសក្នុងក្ដីស្រមៃ ដែលផលិតឡើងក្នុងឆ្នាំ ២០១១ មានតម្លៃរហូតដល់ទៅ១០លានដុល្លារអាមេរិក។

១. ម៉ូដែល 1954 Mercedes Formula 1 race car ជាអតីតរថយន្ត Formula 1 ដ៏ល្បីល្បាញ Juan Manuel Fangio ដែលជាប់ចំណាត់ថ្នាក់លេខ១។ នៅពេលនេះវាមានតម្លៃ ២៩,៦លានដុល្លារអាមេរិក៕

មតិយោបល់