លោក ម៉ាសាតូ កូតូ អ្នកសម្របសម្រួលគម្រោងរបស់អង្គការ JICA ប្រចាំ កម្ពុជាបានលើកឡើងនៅក្នុងកិច្ចប្រជុំបញ្ចប់គម្រោងផែនការមេដឹកជញ្ជូន ក្នុងរាជ ធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញថា បន្ទាប់ពីមធ្យោបាយដឹកជញ្ជូនសាធារណៈ តាមរយៈរថយន្តក្រុង ដើម្បីរួមចំណែកកាត់បន្ថយបញ្ហាកកស្ទះចរាចរក្នុងរាជធានីភ្នំពេញចាប់ពីឆ្នាំ២០២០ទៅ រាជធានីភ្នំ ពេញត្រូវតែមានមធ្យោបាយរថភ្លើងបន្ថែមទៀត ដើម្បីដោះស្រាយបានចំពោះកំ ណើនប្រជាពលរដ្ឋ និង យានយន្តគ្រប់ប្រភេទនោះ ។ លោកបន្តថា ផែនការនេះ ត្រូវតែសម្រេចឲ្យបានឆាប់ក្នុងរង្វង់ចុង ឆ្នាំ២០១៤នេះ ដើម្បីអាចចេញដំណើរ ស្ថាបនាឲ្យបាននៅឆ្នាំក្រោយ ស្របពេលដែលនៅ ឆ្នាំ២០២០នៅសល់តែ៥ឆ្នាំទៀត ប៉ុណ្ណោះ ដោយផ្លូវទាំងអស់ក្នុងរាជធានីភ្នំពេញមិនអាចពង្រីកបានតទៅទៀត ឡើយ ។ គម្រោងការនេះ ត្រូវបានបង្ហាញឡើងតាមគម្រោងសិក្សាផែនការមេ លើ ការងារដឹកជញ្ជូនក្នុងរាជធានីភ្នំពេញរហូតដល់ ឆ្នាំ២០៣៥ដែលចំនួនចរាចរក្នុង មួយថ្ងៃៗអាចកើនឡើងរហូតដល់ជាង៧លានដំណើរ ស្របពេលដែលបច្ចុប្បន្នមានត្រឹមជាង៤លានដំណើរបានធ្វើឲ្យរាជធានីភ្នំពេញកំពុងជួបបញ្ហាប្រឈម នៃ ការកកស្ទះចរាចរកើតឡើងស្ទើរជាប្រចាំថ្ងៃ ។ តំណាងអង្គការ JICA បានបញ្ជាក់ ទៀតថា គម្រោងសាងសង់សេវាកម្មរថភ្លើងសាធារណៈនេះនឹងត្រូវធ្វើឡើងនៅ លើផ្លូវណា ដែលមានភាពមមាញឹកខ្លាំងជាងគេ និង នៅលើផ្លូវមួយចំនួនទៀត ដែលជាផ្លូវក្រវាត់ទីក្រុង ដើម្បីបញ្ចៀសកុំឲ្យចរាចរហូរចូលគំហុកក្នុងទីក្រុង ។
តាមផែនការជាក់ស្តែងជម្រើសខ្សែរត់ទី១ នឹងត្រូវស្ថាបនានៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី ចាប់ពីរង្វង់មូលចោមចៅដល់ភ្លើងសញ្ញាចរាចរណ៍កាណាឌីយ៉ា មានប្រវែង១៤គីឡូម៉ែត្រ ដោយគ្រោងចំណាយទឹកប្រាក់សរុបចំនួន៧៥៩លាន ដុល្លារ ។ ជម្រើសទី២ពីរង្វង់មូលចោមចៅតាមមហាវិថីសហព័ន្ធរុស្ស៊ីដល់មុខព្រ លានយន្តហោះបត់ទៅជើងដល់ផ្លូវរថភ្លើង ហើយឆ្ពោះមកភ្លើងសញ្ញាចរាចរណ៍កា ណាឌីយ៉ា ដែលមានប្រវែងសរុបជាង១៥គីឡូម៉ែត្រគ្រោងចំណាយថវិកាចំនួន៦៤៥ លានដុល្លារ ។ ចំណែកជម្រើសទី៣ចេញពីមុខព្រលានយន្តហោះឡើងទៅលិច តាមមហាវិថីសហព័ន្ធរុស្ស៊ី កាត់តាមក្រោមដីនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញលើផ្លូវវេងស្រេង ហើយឆ្ពោះដំណើរទៅស្តុបអាងទឹកអូឡាំពិកមានប្រវែងជិត១៣ គីឡូម៉ែត្រ គ្រោងចំណាយថវិកាចំនួន៥៨៦ដុល្លារ ។ លោក ម៉ាសាតូ កូតូ បានអះ អាងថា ជម្រើសទាំង៣ខ្សែនេះ ជាផ្លូវអាទិភាពដោយសម្រួលចរាចរណ៍ដល់ប្រជា ពលរដ្ឋផង និង ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលឆ្លងកាត់ព្រលានយន្តហោះអន្តរ ជាតិភ្នំពេញផង ដែលបច្ចុប្បន្ន ពួកគេតែងតែមានភាពរអ៊ូរទាំនៅពេលឆ្លងកាត់ផ្លូវ នេះ។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានឯកភាពចំពោះប្លង់មេ នេះ ដែលបានបម្រើផលប្រយោជនដ៏ច្រើនដល់រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយ ការកក់ស្ទះចរាចរ ប៉ុន្តែឯកឧត្តមបានបញ្ជាក់ថា ប្លង់មេនេះ សាលារាជធានីសុំ ពិភាក្សាជាមួយមន្ទីរជំនាញឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងបញ្ជូនទៅគណៈរដ្ឋ មន្ត្រីធ្វើការសម្រេច និង អនុម័តនៅខែវិច្ឆិកាខាងមុខ ។
ឯកឧត្តមអភិបាលបាន អះអាងថា ជាមធ្យោបាយដោះស្រាយចំពោះមុខក្នុងការសម្រួលប្រព័ន្ធចរារចរណ៍ តាមមហាវិថីសហពន្ធ័រុស្ស៊ីនេះ ក្នុងរង្វង់ចុងខែសីហាឬដើមខែកញ្ញាខាងមុខនឹង បើកការដ្ឋានស្ថាបនាស្ពានអាកាស និង ផ្លូវក្រោមដីមួយកន្លែងទៀតត្រង់ចំណុចភ្លើងសញ្ញាចរាចរណ៍តិចណូ បន្ទាប់មកនឹងត្រូវសាងសង់ស្ពានអាកាសបន្តទៀត នៅចំណុចភ្លើងសញ្ញាចរាចរណ៍ហាណូ ឬភ្លើងសញ្ញាចរាចរណ៍ផ្សារដីហុយ ក្រៅពី នេះ អាជ្ញាធរក៏កំពុងរៀបចំបើកឲ្យមានចរាចរទៅមកស្របតាមបណ្តោយផ្លូវរថ ភ្លើង ហើយបន្ទាប់ពីដោះស្រាយផលប៉ះពាល់ដល់ពលរដ្ឋ ដែលរស់នៅអមសង ខាងផ្លូវនេះរួចនឹងក្លាយជាផ្លូវហាយវ៉េ ឬផ្លូវអាកាសអមសងខាងផងដែរ។
មធ្យោបាយដោះស្រាយបញ្ហាកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ តាមផែនការមេឆ្នាំ២០៣៥បានបង្ហាញថា ចាប់ពីឆ្នាំ២០១៦ទៅនឹងបង្កើតឲ្យមានសេវាកម្មរថយន្ត ក្រុងចំនួន៥ខ្សែ ឆ្នាំ២០២០មានសេវាកម្មរថយន្តក្រុងចំនួន១០ខ្សែ រួមជាមួយនឹង សេវារថភ្លើងសម្រាប់អ្នកធ្វើការ ឆ្នាំ២០២៥មានរថយន្តក្រុង រថភ្លើងសម្រាប់អ្នកធ្វើ ការ និង រថភ្លើងល្បឿនលឿនទាំងលើដីលើអាកាស និង ក្រោមដី ហើយដល់ ឆ្នាំ២០៣៥អ្វីៗទាំងអស់ ត្រូវបានរៀបចំរួចរាល់មានភាពងាយស្រួលដល់អ្នកធ្វើដំ ណើរគ្រប់ប្រភេទ៕
មតិយោបល់