ព័ត៌មានជាតិ

ករណី​រំលោភ​សាកសព ១០០​នាក់ កើតឡើង​នៅ​អាមេរិក​ ជនល្មើស​ត្រូវបាន​ឃាត់ខ្លួន​

អាមេរិក​៖ ក្នុង​រដ្ឋ​អូ​ហៃ​យ៉ូ សហរដ្ឋអាមេរិក មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង ដោយ​មាន​បុរស​ម្នាក់ ពាក់​ព័ទ្ធ​ទៅ​នឹង​ការរំលោភ សាកសព​មនុស្ស​ស្រី ចំនួន ១០០ នាក់ ។​
​បើ​តាម​ប្រភព​បានឲ្យដឹងថា បុរស​ដែល​រំលោភ​សាកសព​ស្រី ចំនួន ១០០​នាក់ គឺជា​អ្នក​ធ្វើការ​នៅ​ទី​បញ្ចុះសព ក្នុង​រដ្ឋ​អូ​ហៃ​យ៉ូ ឈ្មោះ Kenneth Douglas វ័យ ៦០ ឆ្នាំ និង​ឈាន​ដល់​ការឃាត់ខ្លួន ។​

​សារព័ត៌មាន ជាមួយ​នឹង​សមត្ថកិច្ច បុរស​វ័យ​ចំណាស់​រូបនេះ បាន​សារភាព​ថា “​ខ្លួន​ពិតជា​បាន​រួមរ័ក​ជាមួយ​នឹង​សាកសព​មនុស្ស​ស្រី​ចំនួន ១០០ នាក់ នៅពេល​ដែល​ខ្លួន​ត្រូវ​ធាតុ​ស្រវឹង និង​គ្រឿងញៀន​” ។​

​នៅ​ឆ្នាំ ២០០៨ លោក Kenneth Douglas មាន​រំលោភ​សាកសព​ក្មេងស្រី​អាយុ ១៩ ឆ្នាំ ម្តង​រួច​ម្តង​ហើយ ដោយ​តុលា​បាន​កាត់ទោស ឲ្យ​ជាប់គុក ។ ក្រោយ​ចេញពី​គុក ខ្លួន​នៅតែ​បន្ក​រួមរ័ក ជាមួយនឹង​សាក​សព្វ រហូតដល់​ទៅ​១០០ នាក់ ។​
​ក្រោយ​ហេតុការណ៍ ដ៏​គួរឲ្យ​អាម៉ាសនេះ ក្រុមគ្រួសារ​សាកសព ចំនួន ១០០ នាក់​បាន​ដាក់​ពាក្យបណ្តឹង ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដា​ក់​វិធានការ​ដ៏​តឹងរឹង ចំពោះ​ជន​ល្មោភកាម​នេះ ៕​
Rape

មតិយោបល់