ព័ត៌មានជាតិ

ចាប់​ជនជាតិវៀតណាមជិត៣០នាក់ នៅសង្កាត់ច្បារអំពៅ

ភ្នំពេញៈ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះត្រួតពិនិត្យ និងធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៦នាក់ ស្រី៧នាក់ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងចម្រុះបានឃាត់ជនជាតិវៀតណាមចំនួន២៦នាក់ ស្រី៧នាក់ សុទ្ធសឹងគ្មានលិខិតឆ្លងដែន ដែលបានលួចឆ្លងដែន ស្នាក់នៅធ្វើការ រកស៊ី ដោយខុសច្បាប់។

បច្ចុប្បន្នជនអន្តោប្រវេសន៍ទាំងអស់ខាងលើ ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

កន្លងមកមន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចមន្រ្តីពាក់ព័ន្ធ បានធ្វើការអំពាវនាវ ដល់ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម ការដ្ឋាននានាទាំងអស់ឲ្យបញ្ឈប់ការជួលកម្មករបរទេស ដែលចូលមកដោយខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាន និងសិប្បកម្មរបស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង៕

photo_2016-11-02_11-27-00photo_2016-11-02_11-26-53photo_2016-11-02_11-26-54-2photo_2016-11-02_11-26-54photo_2016-11-02_11-26-55photo_2016-11-02_11-26-56photo_2016-11-02_11-26-57photo_2016-11-02_10-19-04photo_2016-11-02_10-19-01photo_2016-11-02_10-19-02photo_2016-11-02_10-19-03

មតិយោបល់