ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ាត លី​ម៉េង អ្នកដឹកនាំ​សម្តែង​ផលិតកម្ម​ថោ​ន​អតីត​មិត្តស្រី​រករឿង​ដល់​កន្លែង​ខួបកំណើត​

​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ១៩ ខែ សីហា ឆ្នាំ ២០១៤ នេះ នៅលើ​គណនី​បណ្តាញ​សង្គម​ហ្វេ​សប៊ុក របស់ អ្នកដឹកនាំ​សម្តែង លោក វ៉ាត លី​ម៉េង បាន​សរសេរ​រ៉ាយរ៉ាប់​ពី​រឿងរ៉ាវ ដ៏​គួរឲ្យ​ចាប់អារម្មណ៍ ដល់​មិត្ត និង​អ្នកគាំទ្រ​ខ្លួន​ថា “​សុំ​ផ្តាំ​ទៅ​ស្រី​ម្នាក់​ឈ្មោះ ណុប លក្ខិណា (leak hana) បើ​អ្នកឯង​គ្រាន់បើ អ្នក​ឯង​មក​តទល់​ជាមួយ​ខ្ញុំ​និង​សង្សារ​ខ្ញុំ​នៅ​ប៉ុស្ត៍ប៉ូលីសមក​… ក្រែង​អ្នក​ឯង​ខ្លាំង​ហី​… ទៅ​រក​រឿង​ខ្ញុំ និង​សង្សារ​ខ្ញុំ​ដល់​កន្លែង​កម្មវិធី​ខួបកំណើត​មិត្ត​ខ្ញុំ​… ដល់​ពេល​ប៉ូលីស​ទូរស័ព្ទ​ទៅ​បែរជា​មិន​ហ៊ាន​លើក​… ហើយ​ផ្ទះ​ក៏​មិន​ហ៊ាន​នៅ​ទៀត​… ចាំបាច់​ខ្លាច​ធ្វើ​អី​… ធ្វើ​ជា​មនុស្ស​ហ៊ាន​ធ្វើ​ត្រូវ​ហ៊ាន​ទទួល​ណា​… មិនមែន​ធ្វើ​ហើយ រត់គេចខ្លួន មិន​ហ៊ាន​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់ចឹង​ទេ​… រឺក៏​ពូកែ​តែ​អា​ខាង post ជេរ​គេ និង បង្ខូចកេរ្ត​ឈ្មោះ​គេ​ក្នុង facebook…? ខ្ញុំ​គ្រាន់តែ​ចង់​ដោះស្រាយ​ប​ពា្ច​ប់​រឿង​ជាមួយ​អ្នក​នៅ​ចំពោះ​មុខ​ច្បាប់​តែប៉ុណ្ណោះ​… កុំ​ធ្វើ​ជា​សត្វ​អណ្តើក​ក្នុងស្នូក រឺ សត្វ​ឆ្កែ ដែល​បាន​តែ​លួច​ខាំ​គេ​ពីក្រោយ​ខ្នងចឹង​ណា​… ណុប លក្ខិណា​(leak hana)” ។
​ទាក់ទិន​រឿងរ៉ាវ​នេះដែរ យើង​ពិបាក​សន្និដ្ឋាន ខ្លាំងណាស់ ថា តើ​ស្ត្រី​ម្នាក់ ដែល​ទៅ​រក​រឿង លោក វ៉ាត លី​ម៉េង និង សង្សារ​របស់​គាត់​មានរឿង​អ្វី​ជាមួយនឹង​ម្នាក់​នោះ ?

​ក្នុងចំណោម Comment ជាច្រើន​លើ Wall Post អ្នកដឹកនាំ​សម្តែង​ខាងលើ មានតែ Comment ម្ចាស់​គណនី Ing Ing Angel បានសរសេរថា ” Oh god ! ពី​សង្សារ​ក្លាយ​ជា​សត្រូវ​យ៉ាងនេះ​” ។ ពាក្យ​មួយ​ឃ្លា​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា “​នាង ណុប លក្ខិណា (leak hana) អតីតកាល​ធ្លាប់ជា​មិត្តស្រី របស់លោក វ៉ាត លី​ម៉េង “ ។ នៅ Comment ចុង​ក្រោយ​ជា​ច្រើន ដែល វ៉ាត លី​ម៉េង បាន​បញ្ជាក​យ៉ាង​ច្បាស់​ថា គាត់​ធ្លាប់ជា​មនុស្ស​ដែល​រស់នៅ ជាមួយនឹង​នារី​បង្កហេតុ​ខាងលើ ខណៈ​ដែល​លោក សរសេរថា “​ខ្ញុំ​គិតថា​អ្នក​មិន​ច្បាស់​ជា​ង​ខ្ញុំ​និង​នាង​ដែល​ធ្លាប់​រស់នៅ​ជាមួយគ្នា​នោះទេ​… អ្វី​ដែល​អ្នកដឹង គឺ​ដឹង​តែ​ម្ខាង​ពី​នាង​តែប៉ុណ្ណោះ​… អ្នក​គិតថា​នាង​ប្រាប់​អ្នក​គ្រប់​រឿង​ដែល​នាង​ពាក់ព័ន្ធ​ជាមួយ​ខ្ញុំ​..? ឥលូវ​ផ្តាំ​ប្រាប់​នាង​ផង​ថា អោយ​នាង​មក​ប៉ុស្តិ៍ប៉ូលីស​ដើម្បី ដោះស្រាយ​គ្នា​អោយ​វា​ចប់​រឿង​… បើ​គិតតែ​ជេរ​គ្នា​តាម facebook ចឹង រឿង​វា​មិន​ចប់​ទេ​… ប្រទេស​មាន​ច្បាប់​ណា​… សង្ឃឹម​ថា​អ្នកនឹង​យល់​”” ។​

​រឿងហេតុ​នេះ​ដែរ ដើមឡើយ បើ​មើលទៅ​សារ​ចុះ​ឡើង​របស់ លោក វ៉ាត លី​ម៉េង កាន់តែ​ជា​ក់ថា “​ស្ត្រី​ម្នាក់ បាន​ចោទ ទៅលើ​លោក វ៉ាត លី​ម៉េង ជំពាក់​លុយ​ខ្លួន ” អ្វី​ដែល​ហាន​ថា​ជំពាក់​លុយ ត្រង់​លោក វ៉ាត លី​ម៉េង តាម Comments ថា “​ពេល​នៅ​ស្រលាញ់គ្នា ស៊ី​ចាយ​លុយ​គ្នា​ទៅវិញទៅមក ដល់​ពេល​បែក​គ្នា​បែរជា​ថា​ខ្ញុំ​ជំពាក់​លុយ​នាង​… ហាស​… កំប្លែង​… ចុះ​ពេល​នាង​ខ្ចី​លុយ​ខ្ញុំ មេច​ក៏​នាង​មិន post អោយ​គេ​ដឹង​ផង​… ពេល​ដែល​នាង​ទើប​តែ​លក់​តូប​នៅ​ថៃ ហើយ​នាង​និង​ថា​មក​រស់នៅ​ជាមួយ​ខ្ញុំ​នៅ​ភ្នំពេញ ពេល​និង នាង ប្រាប់​ខ្ញុំ​ថា លុយ​ដែល​លក់​តូប​ត្រូវ​ម្តាយ​នាង យក​អស់ហើយ​… ពេល​និង​ខ្ញុំ​ក៏​អាណិត​នាង​ដែរ​” ។​

​ទោះជា​យ៉ាងនេះក្តី ដើ​មទង នៃ​រឿង​មួយ​នេះ យើង​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា មកពី នាង​ប្រចណ្ឌ​នឹង​សង្សារ​ថ្មី លោក វ៉ាត លី​ម៉េង ឬ​យ៉ាងណា ? តែ​បើ​តាម​ស្ថានភាព អាចជា​រឿង​ប្រច័ណ្ឌ ច្រើនជាង គំនុំ ។
បញ្ជាក់ផងដែរថា ស្ត្រីដែលទៅរករឿង លោក វ៉ាត លីម៉េង ដល់​កន្លែងខួបកំណើត កើតឡើង កាលពីយប់​ថ្ងៃទី ១៦ ខែ សីហា នៅហាងវីហ្វ្រែន​៕​
Lymeng
L1

មតិយោបល់