ព័ត៌មានជាតិ

អតីត​នាយក​ប្រតិបត្តិ Microsoft លាឈប់​

​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft និង​ជា​ម្ចាស់​ក្លឹប​បាល់បោះ Clippers បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​បាន​លាឈប់​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល Microsoft​។​
​ក្រោយ​ពី​ចំណាយពេល​អស់​ជិត ៤០​ឆ្នាំ​មក​នោះ លោក Steve Ballmer បាន​សម្រេចចិត្ត​លាឈប់​ពីមុខ​តំណែង​សមាជិក​ក្រុមប្រឹក្សាភិបាល ខណៈពេលដែល​លោក Satya Nadella ជា​អ្នក​កាន់ចង្កូត Microsoft និង​កំពុងតែ​ឆ្ពោះទៅមុខ​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក Bill Gates​។​

​លោក Steve Ballmer បាន​ថ្លែងថា លោក​សប្បាយចិត្ត​ខ្លាំងណាស់​សម្រាប់​ការងារ​នៅក្នុង​ក្រុមហ៊ុន Microsoft ហើយ​ការចាកចេញ​នេះ​ក៏​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ផងដែរ ម្យ៉ាងទៀត​នៅ​ពេល​នេះ លោក​មាន​ក្លឹប​បាល់បោះ​មួយ​ផ្ទាល់ខ្លួន ដូច្នេះ​តម្រូវ​ឲ្យ​លោក​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការគ្រប់គ្រង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ចុងឆ្នាំ ២០១៣ លោក Steve Ballmer បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​តំណែង​នាយក​ប្រតិបត្តិ Microsoft ហើយ​នៅ​ខែ​កុម្ភៈ Microsoft ក៏​បាន​ជ្រើសតាំង​លោក Satya Nadella ជា​នាយក​ប្រតិបត្តិ​ថ្មី​៕​
Ballmer-630x388

មតិយោបល់