អ្នកមានទំនាក់ទំនងស្នេហាជាមួយនឹងគូស្នេហ៍របស់អ្នក មួយរយៈមកហើយ ហើយអ្វីៗគ្រប់បែបយ៉ាងបាន ដំណើរការយ៉ាងល្អប្រសើរ ប៉ុន្តែនៅពេលថ្មីៗចុង ក្រោយនេះ នាងមិនដែលមានអារម្មណ៍ចង់ឡើងគ្រែជាមួយអ្នកទាល់ តែសោះ។ តើនេះបណ្តាលមកពីមូលហេតុអ្វី?

អ្នកបានព្យាយាមធ្វើរឿងរ៉ាវជាច្រើន ដើម្បីផ្គាប់ចិត្តនាង ប៉ុន្តែ ហាក់បីដូចជាមិនបានប្រយោជន៍អ្វីឡើយ។ យើងសូមប្រាប់អ្នកថា មូលហេតុដែលនាង គ្មានអារម្មណ៍ផ្លូវភេទ អាចបណ្តាលមកពីស្ថាន ភាពសុខភាពរបស់នាង ប៉ុន្តែបើមិនដូច្នេះទេ ជាទូទៅវាកើតឡើង ដោយសារបញ្ហាទំនាក់ទំនងយ៉ាងពិតប្រាកដមានន័យថា ការបដិសេធ ឬភាពគ្មានចំណង់រួមភេទរបស់នាង ជាសញ្ញាប្រាប់អ្នកថា ចំណង ស្នេហ៍នៃអ្នកទាំងពីរកំពុងតែមានបញ្ហាធ្ងន់ធ្ងរ ឬអាចដល់ទីបញ្ចប់ក៏ ថាបាន ។
ខាងក្រោមនេះ គឺជាហេតុផល ៦យ៉ាងសំខាន់ៗ ដែលធ្វើឲ្យ ស្ត្រីទាំងឡាយឈប់ធ្វើការរួមភេទជាមួយដៃគូរបស់នាង។ ស្របគ្នានេះ ដែរយើងសូមូភ្ជាប់ជាគំនិតខ្លះៗសម្រាប់ជាដំណោះស្រាយនូវបញ្ហានីមួយៗ៖
ហេតុផលទី១ : នាងខឹងនឹងអ្នក
ស្ត្រីភាគច្រើនមិនអាចមានអារម្មណ៍ផ្លូវ ភេទជាមួយបុរស ដែលនាងខឹងសម្បានោះ ឡើយ ។ ហើយបើវាកើតឡើងចំលើំរូបអ្នកនោះ ប្រាកដជាស៊យធំហើយ។ អ្នកគួរដឹងថា ស្ត្រីច្រើន តែលាក់បាំងនូវការតូចចិត្ត ឬខឹងសម្បារបស់ ខ្លួន ពោលគឺនាងប្រហែលជាមិននិយាយប្រាប់ អ្នកថា នាងខឹងនឹងអ្នកទេ ប៉ុន្តែការព្រងើយ កន្តើយ ជាពិសេសមិនព្រមរួមភេទជាមួយអ្នក អាចជាតម្រុយមួយប្រាប់អ្នកថា អ្នកបានធ្វើនូវ អ្វីម្យ៉ាង ដែលនាំឲ្យនាងខឹង។
គំនិតស្រាយបញ្ហាចូរអ្នកនិយាយជាមួយនាង ហើយសួរនាង ស្ងាត់ៗថា តើអ្នកបានធ្វើអ្វីមួយខុសចំពោះនាង កាលពីពេលថ្មីៗនេះឬ? ប្រសិនបើនាងឆ្លើយ ភ្លាមថាទេ! ហើយព្យាយាមនិយាយពីរឿងផ្សេង អ្នកត្រូវសួរនាងម្តងទៀត ហើយជំរុញលើកទឹក ចិត្តនាងឲ្យនិយាយត្រង់ៗជាមួយអ្នក។ ប្រសិនបើ នាងបញ្ចោញនូវចរិតដែលអ្នកបានធ្វើឲ្យនាងខឹង ពីទ្រូងហើយនោះ អ្នកប្រហែលជាអាចមាន ឱកាសឡើងឋានសួគ៌ជាមួយនាងបន្តទៀតបាន។
ហេតុផលទី២ : នាងមមាញឹកនឹងរឿងរ៉ាវ ផ្សេងៗច្រើនពេក
អាចនិយាយថា គូស្នេហ៍របស់អ្នកមិនចាប់ អារម្មណ៍នឹងរឿងផ្លូវភេទ ដោយសារនាងវីវក់ ខ្លាំងពេកជាមួយនឹងកាតព្វកិច្ចផ្សេងៗដូចជា មមាញឹកនៅកន្លែងធ្វើការ ជាប់រៀនសូត្រនៅ ពេលយប់ អស់កម្លាំងរវល់ចូលរួមពិធីផ្សេងៗ ជាមួយមិត្តភក្តិ ហត់នឿយក្នុងការសំអាតផ្ទះ ឬ ចម្អិនអាហារ។ បញ្ហាទាំងអស់នេះសុទ្ធតែអាច ធ្វើឲ្យនាងអស់ចំណង់ផ្លូវភេទ។
គំនិតស្រាយបញ្ហាពេលដែលនាងមកដល់ផ្ទះយប់នេះ ចូរអ្នក ជួយការងារដល់នាងខ្លះដូចជា ចម្អិនអាហារឲ្យ នាង និងលាងចានក្បានជាដើម ហើយប្រាប់ នាងថា អ្នកមិនឲ្យនាងធ្វើអ្វីទាំងអស់នៅយប់នេះ ក្រៅពីទទួលទានស្រាទំពាំងបាយជូរ និងសម្រាក សន្សំកម្លាំង។ យើងសូមធានាថា នាងនឹងមាន អារម្មណ៍ស្រឡាញ់អ្នកខ្លាំង ហើយកោតសរសើរ ចំពោះអ្នក។ មិនតែប៉ុណ្ណោះ នាងនឹងធ្វើអ្វីមួយ ដើម្បីតបស្នងដល់អ្នកវិញមិនខាន ។
ហេតុផលទី៣ : នាងគ្មានបញ្ហារួមភេទ
វាជារឿងមួយសាមញ្ញណាស់ នៅពេល ដែលគូស្នេហ៍របស់អ្នកគ្មានអារម្មណ៍រួមភេទ នាងនឹងមិនចង់រួមភេទជាមួយអ្នកទេ។ បញ្ហាដែលនាងគ្មានអារម្មណ៍រួមភេទ អាចបណ្តាល មកពីនាងឡើងទម្ងន់ធាត់ជ្រុល ហត់នឿយខ្លាំង ពេក ឬនរណាម្នាក់មើលងាយនាងជាដើម។
គំនិតស្រាយបញ្ហាដំណោះស្រាយសម្រាប់បញ្ហានេះ គឺអ្នកត្រូវ លើកទឹកចិត្តនាងឲ្យចំណាយពេលខ្លះ ដើម្បីថែទាំ ខ្លួន ឬនាំនាងទៅផ្សារជាដើម ព្រោះវាអាចធ្វើ ឲ្យនាងមានអារម្មណ៍ធូរស្រាលខ្លះ។ ល្អជាងនេះ ទៅទៀតនោះ អ្នកគួរតែម៉ាស្សាឲ្យនាងដោយ ផ្ទាល់ដៃក្នុងរយៈពេលយូរ។ ពេលខ្លះទៀត អ្នក គ្រាន់តែធ្វើរឿងសាមញ្ញ ដូចជា សរសើរនាង អាចនាំនាងឲ្យនឹកឃើញថា នាងមានភាពទាក់ ទាញខ្លាំងចំពោះអ្នក ដូច្នេះវានឹងធ្វើឲ្យនាងមាន អារម្មណ៍ចង់ឡើងឋានសួគ៌ជាមួយអ្នកវិញ។
មូលហេតុទី៤ : នាងគិតថា ផ្លូវភេទជា រឿងធុញទ្រាន់
ហេតុផលមួយ ដែលប្រហែលជាធ្វើឲ្យនាង លែងចង់រួមភេទជាមួយអ្នកតទៅទៀតនោះ គឺ ដោយសារតែការរួមភេទនោះ បានក្លាយជា រឿងមួយតូច និងសាមញ្ញសម្រាប់នាង។ ដូច្នេះ ប្រសិនបើអ្នកឃើញនាងនៅក្នុងអំឡុងពេលនៃ ការរួមភេទ របស់នាងហាក់ដូចមិនផ្តោតនឹង កិច្ចការនេះនោះ អ្នកគួរតែមើលទូរទស្សន៍ វិញល្អជាង។
គំនិតស្រាយបញ្ហាចូរអ្នកសាកល្បងរួមភេទនៅកន្លែងផ្សេង ដូចជា នៅទីតាំងខាងក្រៅដ៏ស្ងប់ស្ងាត់មួយ ឬ នៅក្នុងសណ្ឋាគារក៏បាន។ លើសពីនេះទៀត អ្នក អាចបន្ថែមរសជាតិលើគ្រែ ដូចជាប្រើប្រាស់ ទឹកកក ឬសូកូឡារាវក៏បាន។
មូលហេតុទី៥ : នាងលែងចាប់ អារម្មណ៍នឹងអ្នកទៀតហើយ
បើទោះបីជានាងមិននិយាយនៅចំពោះមុខ អ្នកក៏ដោយ ក៏នាងប្រហែលជាគ្មានអារម្មណ៍ រួមភេទ ដោយសារតែហេតុផលធម្មតាមួយ នោះ គឺនាងលែងចាប់អារម្មណ៍នឹងអ្នកទៀត ហើយ។ ប្រសិនបើយ៉ាងដូច្នេះមែន ទោះជាអ្នកខំ ប្រឹងបំបោសអង្អែលពេញរាងកាយរបស់នាងក៏ ដោយ ក៏អ្នកមិនអាចធ្វើឲ្យនាងមានចំណង់រួម ភេទជាមួយអ្នកដែរ។
គំនិតស្រាយបញ្ហាហេតុផលដែលធ្វើឲ្យនាងលែងចាប់អារម្មណ៍ លើអ្នក ប្រហែលមិនមែនបណ្តាលមកពីរូប អ្នកឡើយ ប៉ុន្តែវាអាចមកពីនាងកំពុងបាក់ចិត្ត លើអ្នកផ្សេង។ តើពេលថ្មីៗនេះ នាងព្រងើយ កន្តើយនឹងអ្នកដែរឬទេ? តើនាងចាប់អារម្មណ៍ ចង់ទៅកន្លែងនានា ឬធ្វើរឿងទាំងឡាយដែល នាងមិនធ្លាប់អើពើកាលពីមុនដែរឬទេ? ប្រសិន បើចម្លើយមានមែននោះ បានន័យថា នាងកំពុង តែផ្តោតអារម្មណ៍លើអ្នកដទៃហើយ។
ហេតុផលទី៦ : និយាយគ្នាត្រង់ទៅត្រង់មក
ក្នុងករណីបែបនេះ ជាហេតុផលនាំឲ្យអ្នក ខ្វះនូវការរួមភេទនៅពេលថ្មីៗចុងក្រោយនេះ។ ដូច្នេះ យើងខ្លាចមិនមានអ្វីច្រើនសម្រាប់កែច្នៃ ដើម្បីដោះស្រាយបញ្ហានេះទេ ក្រៅពីនិយាយគ្នា ត្រង់ទៅត្រង់មកតែម្តង៕
មតិយោបល់