ព័ត៌មានជាតិ

ប៉ូលិស​ចុះ​ចាប់​ទូក​ដឹកឈើ​ក្រញូង​ជំនួស​មេព្រៃ ជាង​មួយ​តោន​នៅ​ចំណុច​កោះ​ប៉ោ​

​កោះកុង ៖ ទូក​នេសាទ​មួយគ្រឿង ដែល​លួច​បង្កប់​ឈើ​គ្រញូង​ប្រមាណ​ជាង​មួយ​តោន ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ចាប់​បាន​កាលពី​ទៀបភ្លឺ​ថ្ងៃ​ទី​១៩ សីហា កន្លងទៅនេះ នៅ​ចំណុច​កោះ​ប៉ោ ខេត្ត​កោះកុង​។ លោក យឹម ផេង ស្នងការរង​ទទួល​ផែន​បង្ក្រាប​បទល្មើស​ដែល​ដឹកនាំ​កម្លាំង ចុះ​ធើ្វ​ការបង្ក្រា​បបាន​មានប្រសាសន៍ថា ឈើ​ក្រញូង​ដែល​ចាប់បាន​នោះ ពុំទាន់​បាន​ថ្លឹង​ឲ្យដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ ចំពោះ​ម្ចាស់​ឈើ​វិញ​ក៏​ពុំ​បានដឹង​ពី​អត្តសញ្ញាណ​នៅឡើយ​ដែរ​។

​លោក​ស្នងការរង​បាន​បន្តថា ទូក​និង​ឈើ​ក្រញូង​ខាងលើ ត្រូវ​កម្លាំង​របស់លោក ចុះ​ចាប់​បាន​នៅ​ចំណុច​កោះ​ប៉ោ ក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ក្នុងខណៈពេល​ដែល ឈ្មួញ​បម្រុង​ដឹក​មក​ស្តុក​ទុក​នៅ​ឯ​ទី​រួម​ខេត្ត ចំណែក​ម្ចាស់​ទូក​បាន​គេចខ្លួន​ពេល​កម្លាំង​ចុះ ទៅដល់​គោលដៅ​។ ប្រភព​មួយ​បាន​បង្ហើប​ឲ្យដឹងថា ច្រក​កោះ​ប៉ោ​ដែល​សិ្ថតក្នុង​ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌលសីមា គឺជា​ច្រក​មួយ​ដែល​ឈ្មួញ​តែងតែ​នាំ​ឈើ​ក្រញូង​ឆ្លងកាត់​ទាំង​ទូកៗ ទោះបីជា​ច្រក​នោះ​មានបុស្ត៏​របស់មេ​ព្រៃ​និង​វ៉ាយ​អេ​ដ​យាម​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ​ក៏ដោយចុះ​៕​
Koh Kong

មតិយោបល់