ព័ត៌មានជាតិ

ចំណា​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​មិន​ខ្វល់ ខណៈ​ផ្ទុះ​តវ៉ា​រឿង​ដីធ្លី​ជា​ថ្មី​

​ក្រុង​ប៉ោយប៉ែត​៖ ប្រជាពលរដ្ឋ​៧០​គ្រួសារ នាំ​គ្នា​ផ្ទុះ​កា​តវ៉ា​ទាំង​ព្រឹក​ក្នុង​សាលាក្រុង​ប៉ោយប៉ែត​តែម្តង ក្នុង​គោលបំណង​ទាមទារ​យក​ដី​របស់​ពួកគាត់ ដែល​មាន​ទំហំ​២៧០​ម៉ែត្រ ៩០​ម ដែល​អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់​ថ្នាក់​បាន​លួច​ស៊ី​ញ៉េ ដី​របស់​ពួកគាត់​ទៅ​អោយ​ឈ្មួញ បើទោះជា​មាន​ចំណា​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ចារ​ប្រគល់ជូន​ពួកគាត់​វិញ បែបណាក៏ដោយ ក៏​អស់លោក​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ មិន​អនុវត្ត​តាម​ដែរ ។​

​សូម​បញ្ជាក់​ដែលថា ករណី​ផ្ទុះ​កា​តវ៉ា​នោះ គឺ​កើតមាន​នៅ​ម៉ោង​៨ ១០​នាទី​ព្រឹក ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៤ នៅក្នុង​បរិវេន​សាលាក្រុង​ប៉ោយប៉ែត​តែម្តង ស្ថិតនៅក្នុង​ខេត្ត​បន្ទាយមានជ័យ​សព្វ​ថ្ងៃនេះ ស្របពេល​ដែល​ឈ្មួញ​ជា​ថៅកែ​ផ្សារ​រ៉ា​ថ្មី និង​លោក​ឧ​កញ្ញ៉ា​ម្នាក់​ឃុបឃិត​គ្នា ជាមួយនិង​អាជ្ញាធរ​មូលដ្ឋាន​ខាងលើ បាន​លួច​យក​ដី​របស់​ពួកគាត់​ទៅ​លក់​យ៉ាង​រំភើយ​អោយទៅ​ឈ្មួញ កន្លង​ទៅ​បើ​ទោះជា​ពួកគាត់ នាំគ្នា​វ៉ា​យ៉ាងណាក៏ដោយ ឈ្មួញ​ទាំងនោះ​នាំគ្នា​ប្តឹង​ពួកគាត់​ទៅ​តុលាការ ហើយ​ឈាន​ទៅ​ចាប់​តំណាង​ពួកគាត់​យកទៅដាក់​ក្នុង​ពន្ធា​គា ដោយ​អ​យុត្តិធម៏​ទៀតផង​។

​នៅ​កន្លែង​ការតវ៉ា​នោះ ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើកឡើង​ថា ពួកគាត់​មាន​ចំនួន​៧០​គ្រួសារ បាន​រស់នៅ​លើ​ដី​កើតហេតុ​នោះ ជាង​១០​ឆ្នាំ​ហើយ ជនរងគ្រោះ​បាន​លើកឡើង​ទៀតថា ដី​ដែល​ពួក​គាត់​រស់នៅ​សព្វថ្ងៃនេះ គឺ​មាន​ចំងាយ​ពី​ផ្លូវដែក​រហូតដល់​២០​ម៉ែត្រ​ឯណោះ ដែល​ស្ថិតនៅក្នុង​ភូមិ ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចំពោះ​អាជ្ញាធរ​ចោទ​ពួកគាត់​ថា បាននាំគ្នា​រំលោភ​លើ​ផ្លូវ​រថយន្ត​ភ្លើង ហើយ​បាន​ឯកភាព​គ្នា​ជាមួយ​និង​ក្រុម​ឈ្មួញ ដេញ​ពួកគាត់​ចេញពី​លំនៅដ្ឋាន​យ៉ាង​ព្រៃផ្សៃ​បំផុត រួច​យក​ដី​ទៅ​លក់​អោយ​ឈ្មួញ​។​
20140819_183451
​ម្នាក់​ឈ្មោះ លី​ម៉ា​រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ទិ​ត្យលេខ ជា​ជនជាតិ​ចាម យក​ទៅ​ធ្វើ​ផ្សារ​រ៉ា​ថ្មី​យ៉ាង​រំភើយ​បំផុត ឯ​មួយ​ផ្នែក​ទៀត គឺ​គេ​ប្រគល់​ទៅអោយ​លោក​ហង្ស ស៊ីផា ដែល​ជា​ឧ​កញ្ញ៉ា​មាន​អំណាច​សព្វថ្ងៃនេះ ពលរដ្ឋ​រងគ្រោះ​បាន​បន្តទៀតថា នៅ​ថ្ងៃ​ទី ៧ ខែ​កញ្ញា ឆ្នាំ​២០០៤ ពួកគាត់​បាន​ដាក់ពាក្យ​បណ្តឹង​ជូនទៅ សម្តេចនាយក​រដ្ឋមន្ត្រី​ដើម្បី​ជួយ​អន្តរាគ​ម​ន៏ ក្រោយមក សម្តេច​ក៏​បាន​ចារ​ឯកភាព​ប្រគល់​ដី​នោះ មក​អោយ​ប្រជាពលរដ្ឋ​វិញ កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូរ ឆ្នាំ​២០០៤ តាមរយះ​លោក​ប្រាក់ សុខុម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីកា​គណះរដ្ឋមន្ត្រី​។​

​ដែល​បាន​សំរេច​អោយ អស់លោក​ចៅហ្វាយស្រុក និង​ខេត្ត​ធ្វើកា​ប្រគល់​ដី​នោះ ជូន​ទៅ​គ្រួសារ រងគ្រោះ​វិញ​ដោយ​ខានមិនបាន ក្រោយ​មក​ពុំ​មាន​កា​អនុវត្ត​ទៅតាម​បទបញ្ជា របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឡើយ ទើប​ធ្វើអោយ​ពួកគាត់​ផ្ទុះ​ការតវ៉ា​ម្តងទៀត​នៅក្នុង​ថ្ងៃ​នេះ​តែម្តង​។ លោក​ងោ ម៉េង​ជ្រូង អភិបាលក្រុង​ប៉ោយប៉ែត បាន​ចូលរួម​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​រួចហើយ ដែល​លោក​បាន​លើកឡើង​ថា រឿងរ៉ាវ​ទាំងអស់នេះ លោក​និង​យក​ទី​ដោះស្រាយ​ជាមួយ​និង​ចៅហ្វាយខេត្ត​នាពេល​ខាងមុខ​នេះ ហើយ​លោក​សំណូមពរ​ទៅ​ពលរដ្ឋ​ថា កុំ​នាំគ្នា​ធ្វើ​ការតវ៉ា​ដោយ​ប្រើ​។​

​អំពើហឹង្សា ណាមួយ​ប៉ះពាល់​ទៅ​ដល់​អាជ្ញាធរ​អោយសោះ ព្រោះ​វា​ខុស​និង​ផ្លូវច្បាប់ ដោយឡែក តំណាង​ប្រជាពលរដ្ឋ​ជាច្រើន បាន​រំលឹក​ដល់​ចៅហ្វាយក្រុង​ថា សម្តេច​ហ៊ុន​សែន បាន​លើកឡើង​រួច​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៤​នៅ​វិមាន​សន្តិភាព ខ​ណះ​ដែល​សម្តេច​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​យុត្តិសាស្ត្រ​ជាតិ ស្តី​ពី​សន្តិសុខ​ស្បៀង​អាហារ​រូប​ប​ត្ថ​ម្ភ​២០១៤ និង​២០១៨ ដែល​សម្តេច​បាន​ព្រមាន​ធ្ងន់ៗ​ទៅលើ​អស់លោក ចៅហ្វាយខេត្ត និង​ស្រុក​ក្រុង គឺ​ធ្វើ​យ៉ាងណា​ត្រូវ​ដោះស្រាយ​ពលរដ្ឋ​រស់នៅ​ពិតប្រាកដ អោយ​មាន​ដីធ្លី​ធ្វើ​ចំការ និង​លំនៅដ្ឋាន​ច្បាស់លាស់​ដោយ​មិន​ត្រូវ​យក នយោបាយ​អ្នកឈ្នះ​បាន​ដី អ្នកចាញ់​បាន​លុយ​នោះ​ទេ ៕​

មតិយោបល់