នារីវ័យក្មេងពីរនាក់ត្រូវបានបុរសម្នាក់វាយឡើងប៉ោងមុខ ព្រមទាំងបាននិយាយថា “ស្លាប់ទៅ…” ដោយគ្រាន់តែនារីវ័យក្មេងទាំងពីរនាក់នោះបានហៅរូបគេថា HARRY POTTER។
Ryan Walker គឺជាបុរសវ័យក្មេងម្នាក់ដែលពាក់វែនតា និយាយរួមទាំងទម្រង់មុខ និងសក់គឺដូចគ្នាទៅនឹងលោក Daniel Radcliffe ដែលដើរតួសម្ដែងជា HARRY POTTER។
នាង Emma Keeble វ័យ ១៥ឆ្នាំ និង Leah Pearce វ័យ ៦ឆ្នាំ បាននិយាយថា ពួកនាងបានហៅ Ryan Walker វ័យ ១៩ឆ្នាំ ថា HARRY POTTER ពេលនោះ Ryan Walker បានខឹងយ៉ាងខ្លាំង ហើយថែមទាំងបានវាយយ៉ាងខ្លាំងមកលើរូបនាងជាពិសេសគឺមុខតែម្ដង ហើយថែមទាំងបានពោលពាក្យថា “ស្លាប់ទៅ…”។
Ryan Walker ត្រូវបានចាប់ខ្លួនក្រោយពេលដែល នារីទាំងពីរនាក់ប្ដឹងសមត្ថកិច្ច ហើយបើតាមការឲ្យដឹង Ryan Walker អាចនឹងជាប់គុករយៈពេល ៤ឆ្នាំ៕
https://i1272.photobucket.com/albums/y389/domneng/EmmaKeeble_zps269d060b.jpg
មតិយោបល់