ក្មេងស្រីតូចម្នាក់នៅក្នុងប្រទេសឥណ្ឌា ស្ថិតនៅក្នុងលក្ខណស្លាប់រស់ បន្ទាប់ពីក្មេងស្រីនេះត្រូវបានអ្នកជិតខាងចាប់ជំរិតទារប្រាក់ និងរំលោភអស់រយៈពេល ៤ ថ្ងៃ។
ហេតុការដ៏អាក្រក់នេះ បានកើតឡើង នៅតំបន់ Gandhi Nagar ស្ថិតនៅភាគខាងកើត ទីក្រុង ដេលី កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៣ កន្លងទៅនេះ ។ប្រភពព័ត៌មានរបស់ប្រទេសឥណ្ឌាបានចុះបង្ហាញឲ្យដឹងថា ក្មេងស្រីវ័យ ៥ ឆ្នាំ ម្នាក់ត្រូវបានអ្នកជិតខាងចាប់ជំរិត និងរំលោភ សារចុះឡើង អស់រយៈពេល ៤ ថ្ងៃ ទៅហើយ ដោយជនរងគ្រោះនេះកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
https://i1272.photobucket.com/albums/y389/domneng/Child-Rape-India-1843252_zpsbf4cbf72.jpg
មានមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅក្រៅមន្ទីរពេទ្យ ដែលក្មេងស្រីនេះកំពុងព្យាបាល ដើម្បីធ្វើបាតុកម្ម និងទារប្រាក់សង ជំងឺចិត្ត និងដាក់ទារុណកម្មដល់ជនល្មើសឲ្យធ្ងន់ធ្ងរ។
គ្រូពេទ្យនៅក្នុងមន្ទីរពេទ្យនេះ បាននិយាយថា Swami Dayanand បានរងរបួសធ្ងន់ធ្ងរណាស់ និងម្យ៉ាងវិញទៀតក៏បង្កររោគធ្ងន់ធ្ងរផងដែរ ។
បុរសម្នាក់ដែលចាប់ជំរិតក្មេងស្រីតូចនេះ ត្រូវបានប៉ូលិសក្នុងតំបន់ស្ទាក់ចាប់ខ្លួនបាន ខណៈដែលជនល្មើសរូបនេះ ប្រុងគេចខ្លួន ។ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមគ្រួសារក្មេងស្រីនេះ របស់នៅអគារជាន់ក្រោមដី នៅ Gandhi Nagar ។ម្តាយរបស់ក្មេងស្រីរូបនេះបាននិយាយថា ខណៈដែលកូនខ្លួនកំពុងលេងនៅខាងក្រៅផ្ទះ នោះ កូនស្រីរបស់គាត់ត្រូវបានគេចាប់ជំរិត ដោយចាក់សោរបង្ខាំងទុក និងរំលោភ។ ហេតុដូច្នេះ សូមមេត្តា រាជរដ្ឋាភិបាល ជួយរកយុត្តិធម៌ជូនក្មេងស្រីដ៏អភ័ពនេះផង៕
មតិយោបល់