ព័ត៌មានជាតិ

ប្រាក់ចំណូល HP កើនឡើង​ជា​លើកដំបូង បន្ទាប់​ពី​ធ្លាក់ចុះ​អស់ ១១​ត្រីមាស​

​ក្រុមហ៊ុន Hewlett-Packard Co (HP) បាន​បង្ហាញ​នូវ​ការភ្ញាក់ផ្អើល​ជាមួយនឹង​ប្រាក់ចំណូល​កើនឡើង​ជា​លើកដំបូង បន្ទាប់​ពី​ធ្លាក់ចុះ​អស់ ១១​ត្រីមាស​ជាប់​គ្នា ដោយ​ការកើនឡើង​នេះ ត្រូវបាន​ក្រុមហ៊ុន​បញ្ជាក់​ប្រាប់ថា ការលក់​កុំព្យូទ័រ​កើនឡើង​។​

​យោង​តាម​ការចុះផ្សាយរ​បស់ Reuters បានឲ្យដឹងថា ការលក់​កុំព្យូទ័រ​របស់ HP បាន​កើនឡើង ១២​ភាគរយ ដែល​ជំរុញ​ឲ្យប្រាក់​ចំណូល HP កើនឡើង ១,៣​ភាគរយ ស្មើនឹង ២៧,៦​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​កាលពី​ត្រីមាស​ដើមឆ្នាំ មាន​ត្រឹមតែ ២៧,២​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ជា​ពិសេស​បាន​កើនឡើង​លើស​ការរំពឹង​ទុក​របស់​ក្រុម​អ្នកវិភាគ Wall Street ដែល​បាន​ប៉ាន់ប្រមាណ​ថា បាន​ត្រឹម ២៧,០១​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​អ្នកស្រី Meg Whitman នាយក​ប្រតិបត្តិ HP បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ និង​ការភ្ញាក់ផ្អើល ហើយ​អ្នកស្រី​រំពឹងថា នៅ​ត្រីមាស​ក្រោយ​វា​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀង​៕​
A visitor takes a photo with a tablet in front of a Hewlett-Packard (HP) stand at the Mobile World Congress in Barcelona

មតិយោបល់