អេស្ប៉ាញ៖កីឡាករ Luis Suarez បានសន្យាជាមួយនឹងក្រុមអ្នកគាំទ្រក្រុម Barcelona ថា គាត់នឹងមិនខាំ កីឡាករផ្សេងៗទៀត ឡើយ ហើយគាត់កំពុងទទួលបានជំនួយ ដើម្បីជួយដោះស្រាយ មូលហេតុដែលកើតខាងលើ ។
កីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយ ដោយសារតែបញ្ហាខាំ កីឡាករខ្សែការពារ អ៊ីតាលី ត្រូវខាង FIFA ដាក់បម្រាម មិនឲ្យបង្ហាញខ្លួនលើទីលាន ប្រកួត ៤ ខែ ។
ករណីប្រើចង្កោមរបស់ខ្លួន ខាំកីឡាករនេះ វាជាលើកទី ៣ ហើយ សម្រាប់ Luis Suarez ក្នុងអាជីពបាល់ទាត់ ក៏ត្រូវបានខាង FIFA ដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ បើទោះបីជាកីឡាករវ័យ ២៧ ឆ្នាំចូលរួមលេង នៅ Barcelona ដោយចាកចេញពី ហង្សក្រហម ក្នុងតម្លៃ ៧៥ លានផោន ។
ថ្លែងប្រាប់ដល់អ្នកគាំទ្រ ក្លិប Barcelona កីឡាកររូបនេះបានសន្យាថា “ខ្លួននឹងមិនបង្កហេតុខាងលើ កើតឡើងជាលើកទី ៤ នោះឡើយ ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងនៅ ទីនេះ ដែលជាក្តីសុបិន្តតាំងពីក្មេងវ័យ ហើយក៏បំភ្លេចរឿង អតីតចោល បើមិនបំភ្លេចទេ គាត់នឹងមិនអាចដេកបាននោះឡើយ ” ៕
មតិយោបល់