ព័ត៌មានជាតិ

យុវជន​គាំទ្រ CNRP បី​នាក់​ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​

​ភ្នំពេញ​: យុវជន​បី​នាក់ ដែល​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២២​ខែ​សីហា ឆ្នាំ ២០១៤ នេះ ត្រូវបាន​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ លោក សេង ស៊ី​វុត្ថា សម្រេច​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។​

​កា​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​នេះ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ ០៤​ចំណុច ទី​១. មិនឲ្យ​ចេញ​ទៅ​ក្រៅប្រទេស ទី​២. មិន​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ ទី​៣. ត្រូវ​ចូល​ខ្លួន​តាម​ការកោះហៅរ​បស់​តុលាការ និង​ទី​៤. ត្រូវ​តំកល់​ប្រាក់​ចំនួន ៣០​លាន​រៀល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យុវជន​ទាំង​បី​នាក់​នេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០២​ខែ​សីហា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​នឹង​សំណុំរឿង​បាតុកម្ម បង្ក​ឲ្យមាន​អំពើហិង្សា នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤៕​
CNRP

មតិយោបល់