កំពូលតារាសម្ដែងក្បាច់គុន ឈិនឡុង បានចេញមុខសុំទោសជាសាធារណៈក្រោយពេលដែលកូនប្រុសរបស់លោកត្រូវបានចាប់ខ្លួនពាក់ព័ន្ធរឿងគ្រឿងញៀន។
កាលពីថ្ងៃពុធកន្លងនេះ ឈិនឡុង បានចេញមុខសុំទោសជាសាធារណៈថា រូបលោកពិតជាខ្មាសគេខ្លាំងណាស់នៅពេលដែលកូនប្រុសរបស់លោកបានប្រព្រឹត្តបែបនេះ ក្នុងនាមលោកជាឪពុក សូមឱនក្បាលសុំទោស ដែលមិនបានអប់រំឲ្យបានល្អ។
គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន កូនប្រុសរបស់ឈិនឡុង រួមនឹងតារាតៃវ៉ាន់ម្នាក់ទៀតត្រូវបានចាប់ខ្លួន ខណៈដែលប៉ូលិសបានរកឃើញថ្នាំញៀនប្រមាណជា ១០០ក្រាមនៅក្នុងផ្ទះ ហើយពួកគេទាំងពីរនាក់ក៏បានសារភាពថា ពួកគេពិតជាបានប្រើប្រាស់ពិតមែន៕
មតិយោបល់