ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ជនពិការភ្នែក ប្រុក ចាន់ថន បង្ហាញ​វត្តមាន នៅ ឌ្រី​ម​លែ​ន​ស្អែក​នេះ ក្រោយ​ចេញ​បទ “​ពិការ​កាយ ឥត​ពិការ​ចិត្ត​” (Full Song Inside)

​ភ្នំពេញ​៖ ជនពិការភ្នែក ប្រុក ចាន់ថន ដែល​ជ្រុះ​ចេញពី កម្មវិធី The Voice Cambodia បាន​ចេញ​បទ “​ពិការ​កាយ ឥត​ពិការ​ចិត្ត​” ដែល​ជា​បទ​ដំបូង​របស់​ខ្លួន ក្នុង​ផលិតកម្ម BKS (Best Khmer Sound) ធ្វើឲ្យ​ប្រិយមត្ត​ជាច្រើន ចាប់អារម្មណ៍ ជាពិសេស អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​តែម្តង ។​
prok-chanthorn-2014-08-13
​បទ “​ពិការ​កាយ ឥត​ពិការ​ចិត្ត​” ក្រោយ​ចេញ​ជា​លក្ខណៈ Full Song អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ចាប់អារម្មណ៍ យ៉ាង​ព្រោង ព្រាត ដោយ​ចែករំលែក ពីមួយ ទៅមួយ និង​សរសើរ​ថា ពិត ជា​ពិរោះ​ខ្លាំងណាស់ សម្រាប់​បទ ស្នាដៃ​និពន្ធ​របស់​ខ្មែរ ។​

​ដើម្បី​បញ្ជាក់ នូវ​ការចេញផ្សាយ​បទ​ចម្រៀង​នេះ​ដែរ ចាងហ្វាង​ផលិតកម្ម BKS វ័យ​១៨​ឆ្នាំ​ឈ្មោះ ឈុន សុវណ្ណ​ភក្ដី និង ជា​តារាចម្រៀង ប្រចាំ​ផលិតកម្ម​នេះ​ដែរ បានបញ្ជាក់​ថា “​បទ​នេះ មិនមែន ជា​បទ រើសអើង ដូច​បណ្តា​សារព័ត៌មាន ក្នុងស្រុក​ជា​ច្រើន​ចុះផ្សាយ​នោះទេ បទ​នេះ​មាន​ចំណង​ពិតប្រាកដ​ថា “​ពិការ​កាយ ឥត​ពិការ​ចិត្ត​” ហើយ​បទ​នេះដែរ ក៏​មិន​ចេញ​ជា CD លក់​នៅលើ​ទីផ្សារ ដែរ ដោយ​ខាង​ខ្លួន​នឹង​ចេញ​ជា MV តែម្តង ។ លោក​បាន​បញ្ជាក់ថា បទ ចម្រៀង​ជាច្រើន មិនតិច​ជាង ៤០​បទ ដែល​ជា​ស្នាដៃ​របស់​ខ្មែរ ដែល​មាន​នៅ BKS មិន​ចេញ ជា ស៊ី​ឌី ដោយ​រងចាំ​ចេញ​ជា MV តែម្តង “ ។​

​ចាងហ្វាង​ផលិតកម្ម BKS វ័យ​១៨​ឆ្នាំ និង ជា​តារាចម្រៀង បាន​បន្ថែមទៀតថា ” នៅ​ស្អែក​នេះ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៧ និង ០០ នាទី​យប់​ទៅ តារាចម្រៀង BKS រួម​ទាំង​តារាចម្រៀង​ចំណូល​ថ្មី ជនពិការភ្នែក ប្រុក ចាន់ថន ក៏​មាន​វត្តមាន​ច្រៀង ជា​លើកដំបូង នៅឌ្រីម​លែ​ន ផងដែរ​” ។​

​ដូច្នេះ ប្រិយមិត្ត ដែល​គាំទ្រ ជនពិការភ្នែក ប្រុក ចាន់ថន ដែល​ជ្រុះ​ចេញពី កម្មវិធី The Voice Cambodia សូម​រួម​ទស្សនា​ទាំងអស់គ្នា ឲ្យបាន​ច្រើន​កុះករ ៕
​ស្តាប់​បទ “​ពិការ​កាយ ឥត​ពិការ​ចិត្ត​” ៖

បទ “ថ្ងៃណាខ្ញុំមានស្នេហា​ និងគេ ” ច្រៀងដោយ ឈុន សុវណ្ណ​ភក្ដី ៖

មតិយោបល់