ពានរង្វាន់ RHB Singapore Cup 2014 របស់ប្រទេសសិង្ហបុរី ដែលក្នុងនោះ ក្លិប Svay Rieng FC តំណាងឲ្យកម្ពុជា ដោយជួបម្ចាស់ផ្ទះ កាលពី វេលាម៉ោង ៦ និង ៣០ នាទី បានចាញ់ក្លិបម្ចាស់ផ្ទះ Albirex Niigata FC ដោយលទ្ធផល ០ ទល់នឹង ៣ ។
បើកឆាក បានត្រឹមតែ ១០ នាទី ក្លិប Albirex Niigata FC តំណាងឲ្យសិង្ហបុរី បានបំប៉ោងសំណាញ់ ក្លិប Svay Rieng FC តំណាងឲ្យកម្ពុជា នាំ មុខ ១ – ០ ដោយកីឡាករ Kazuya Okazaki ។ ក្នុងតង់ទី ១ ដដែល ក្លិប Albirex Niigata FC នៅតែមានឱកាសជាច្រើនលើកច្រើនសារ និងធ្វើបានបន្តនៅនាទី ៣៨ ដោយកីឡាករ Kazuki Sakamoto បើទោះបីជាក្លិប Svay Rieng FC ព្យាយាមទប់នឹងវាយលុកយ៉ាងណាក៏មិនអាចបំបែកពងមាន ម្ចាស់ផ្ទះបានដែរ ។
រហូតមកដល់តង់ទី ២ នៅនាទី ៦២ Kazuya Okazaki ដែលរកគ្រាប់បាល់ជូនក្លិបដំបូង បានបន្ថែមមួយគ្រាប់ទៀត ដោយនាំមុខបណ្តោះអាសន្នក្នុងលទ្ធផល ៣ ទល់នឹង ០ ។ នៅសល់ជិត កន្លះម៉ោង សម្រាប់ការប្រកួតនេះ ក្លិប Svay Rieng FC មិនអាចធ្វើអ្វី ក្លិប Albirex Niigata FC ចប់ការប្រកួត ម្ចាស់ផ្ទះ សិង្ហបុរី ឈ្នះ ៣ ទល់នឹង ០ ។
បញ្ជាក់ផងដែរថា សម្រាប់ក្លិប Albirex Niigata FC គឺជាក្លិបមួយរបស់សិង្ហបុរី ដែលសម្បូរទៅដោយ កីឡាករ ជប៉ុន ច្រើនជាងជាង ជនជាតិសិង្ហបុរីខ្លួន ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/20130619R-26_zps956d810c.jpg
មតិយោបល់